Connect with us

សុខភាព

អាថ៌កំបាំងថែរក្សាសម្រស់ នឹងសុខភាពរបស់ជនជាតិជប៉ុន ជាមួយនឹងភេសជ្ជៈតាមបែបធម្មជាតិ ដែលមនុស្សគ្រប់គ្នាតែងមើលរំលង !!

ភេសជ្ជៈដ៏ពេញនិយមរបស់ជនជាតិជប៉ុន ដែលល្អសម្រាប់អ្នកស្រឡាញ់សុខភាពស្បែក និងសុខភាព ព្រោះវាបានផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ ព្រមទាំងជួយការពារជំងឺ និងចិញ្ចឹមស្បែកពីខាងក្នុងផងដែរ ។

– ទឹកអង្ករ

ទឹកអង្ករគឺជាឱសថបំប៉នសុខភាព និងសម្រស់របស់ជនជាតិជប៉ុន
ទស្សនាវដ្តី Vogue ដែលជាទស្សនាវដ្តីម៉ូដបែបសាសនា បោះពុម្ពប្រចាំខែក្នុង 18 ប្រទេសជុំវិញពិភពលោក បានបង្ហាញឲ្យដឹងថា ទឹកបរិសុទ្ធនៅក្នុងប្រទេសជប៉ុន ដែលបានជួយស្ត្រីជប៉ុនកែសម្ផស្សយ៉ាងមានប្រសិទ្ធភាពអស់រយៈពេលជាង 1000 ឆ្នាំមកហើយនោះគឺជា ទឹកអង្ករ។វិធីប្រើទឹកអង្ករធ្វើឲ្យស្បែកមុខស្អាត - 柬埔寨头条

គ្រូពេទ្យជំនាញខាងផ្នែកសើស្បែកជាច្រើនបានចាត់ទុកទឹកអង្ករ ជាទឹកដែលមានប្រភពដើមពីធម្មជាតិ មានលក្ខណៈស្រាលស្រទន់ និងផ្តល់នូវសារធាតុរ៉ែដ៏សម្បូរបែប ដែលជួយឱ្យស្បែកមានសុខភាពល្អដោយមិនបារម្ភពីផលប៉ះពាល់។
នៅប្រទេសជប៉ុន ស្ត្រីតែងតែប្រើប្រាស់ទឹកអង្ករជាភេសជ្ជៈប្រចាំថ្ងៃដើម្បីការពារសុខភាពរបស់ពួកគេ។ លើសពីនេះទៀតគេក៏ប្រើទឹកអង្ករក្នុងការលាងសម្អាតមុខ ដើម្បីជួយឲ្យស្បែកភ្លឺថ្លាផងដែរ ។

– ត្រជាក់ចិត្ត

ទឹកអង្ករមានរសជាតិផ្អែមបែបធម្មជាតិ ត្រជាក់ និងជួយផ្តល់ជាតិទឹកដល់រាងកាយ និងគ្រប់គ្រងសីតុណ្ហភាពរាងកាយបានយ៉ាងល្អ នេះគឺជាភេសជ្ជៈដែលល្អបំផុតសម្រាប់ថ្ងៃក្តៅ។Futuristic Mind-Reading Technology Can Reconstruct Your Memories

– ការពារការបាត់បង់ការចងចាំ

ទឹកអង្ករមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលដើរតួយ៉ាងពិសេសក្នុងការបង្ការជំងឺភ្លេចភ្លាំង។

– ប្រឆាំងនឹងរាគ

ទឹកអង្ករឆ្អិន មានសារធាតុរ៉ែដែលជួយព្យាបាលជំងឺរាគ ប្រសិនជាអ្នកបន្ថែមអំបិលបន្តិចទៅក្នុងទឹកអង្កររួចផឹកវា នោះវាអាចជួយកែលម្អជំងឺ ការពារការខ្សោះជាតិទឹកចំពោះអ្នកជំងឺបានផងដែរ។

៥ ក្បាច់ យោគៈជួយអោយប្រព័ន្ទរំលាយអាហារមានសុខភាពល្អ

– ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ

ទឹកអង្ករអាចធ្វើឱ្យប្រសើរឡើងនូវការក្រហាយទ្រូង , បង្កើនចំនួនបាក់តេរីមានប្រយោជន៍នៅក្នុងពោះវៀន និង ជួយការពារជំងឺរលាកក្រពះ។
ទឹកប្រភេទនេះក៏មានផ្ទុកសារធាតុ prebiotics ដែលជួយបន្សាបជាតិពុល និងការពារការរំលាយអាហារ ដោយហេតុនេះធ្វើអោយប្រសើរឡើងនូវស្ថានភាពមេតាបូលីសក្នុងរាងកាយ និងព្រមទាំងធ្វើឱ្យស្បែកភ្លឺថ្លា។

– ជួយបន្តឹងស្បែក

ទឹកអង្ករមានផ្ទុកសារធាតុ oryzanol ដោយនេះគឺជាសារធាតុដែលជួយឱ្យស្បែកទប់ទល់នឹងកាំរស្មី UV , រក្សាស្បែកឱ្យនៅក្មេង និងភ្លឺថ្លាបានយូរ។Fresh Face, Smooth Skin: 6 Ingredients for Youthful Skin

ដូចដែលបានរៀបរាប់ខាងលើ បន្ថែមពីលើការទទួលទានទឹកអង្ករ ស្ត្រីជនជាតិជប៉ុនក៏តែងតែប្រើប្រាស់ទឹកអង្ករ ដើម្បីថែរក្សាស្បែករបស់ពួកគេពីខាងក្រៅផងដែរ ដែលក្រោយពីលាងអង្ករហើយ គេតែងរក្សាទឹកអង្ករ ដើម្បីយកវាមកលាងមុខរបស់ពួកគេ ។

អត្ថបទដោយ ៖ សុផានីត

Advertisement