Connect with us

បច្ចេកវិទ្យា

ចប់ហើយ! បងធំគ្រីបតូ អាចនឹងធ្លាក់តម្លៃត្រឹម១មុឺនដុល្លារ

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ តម្លៃកាក់ Bitcoin បានឡើងដល់៦៩០០០ដុល្លារក្នុងមួយកាក់។ ក៏ប៉ុន្តែមកទល់នឹងបច្ចុប្បន្ននេះ តម្លៃ Bitcoin ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះជាងនេះទៅទៀត ដោយមួយកាក់ មានតម្លៃត្រឹមតែ១មុឺនដុល្លារ។

ការស្ទង់មតិពីមួយនៅលើ Wu Blockchain ទៅលើប្រជាជនចិន រកឃើញថាពួកគេនឹងទិញ Bitcoin ៖

  • ពេលធ្លាក់ថ្លៃដល់ ១៨០០០ដុល្លារ មានចំនួន ១០០០នាក់
  • ពេលធ្លាក់ថ្លៃដល់ ១៥០០០ដុល្លារ មានចំនួន ៨០០នាក់
  • ពេលធ្លាក់ថ្លៃដល់ ១០០០០ដុល្លារ មានចំនួន ៥០០នាក់

បច្ចុប្បន្ននេះ កាក់ Bitcoin មានតម្លៃ ២២២៤៩ដុល្លារ។ គួរបញ្ជាក់ផងដែរថា ប៉ុន្មានខែចុងក្រោយនេះ តម្លៃគ្រីបតូ មានការធ្លាក់ចុះជាខ្លាំង មិនថា Bitcoin ឬ Ethereum នោះទេ ដូច្នេះប្រសិនបើបងប្អូនចង់ធ្វើការវិនិយោគទៅលើវិស័យនេះ សូមសិក្សាអោយបានច្បាស់៕Bitcoin Crashes With Tech Stocks; DeFi's $1 Billion Token

ប្រភព: Coin Telegraph

Advertisement