ហ្វេសប៊ុក៖ នេះបើយោងតាមរយៈផេកហ្វេសប៊ុករបស់មណ្ឌលផ្តល់ឈាមខេត្តរតនគិរី បានបង្ហោះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ ដោយត្រូវការឈាម ដើម្បីជួយដំណើរការ ដល់ការវះកាត់បេះដូងចំហររបស់ក្មេងស្រីម្នាក់។
ក្នុងនោះផេកខាងលើក៏បានសរសេរបញ្ជាក់ថា “សូមមេត្តាបងប្អូនសប្បុរសជនក្នុងហ្វេសបុកទាំងអស់គ្នា ពេលនេះញុមសុំជំនួយសូមបងប្អូនជួយផ្តល់ឈាមអោយកូនបងស្រីខ្ញុំនេះផងព្រោះពេលនេះកូនគាត់ត្រូវរូវវះកាត់ជំងឺបេះដូងចំហរសូមមេត្តាបងប្អូនជួយផ្តល់អោយកូនបងស្រីខ្ញុំដោយក្តីមេត្តាផង សូមអរគុណទុកជាមុន លេខទូរស័ព្ទបងស្រីនៅភ្នំពេញ ឈាមអ្វីក៏បានដែ0718871700″៕



