Connect with us

សុខភាព

តើអ្វីទៅជាជម្ងឺលើសជាតិអាស៊ីតអ៊ុយរិកក្នុងឈាម?

អាស៊ីត​អ៊ុ​ក​រិ​ក ជា​កាក​សំណល់​មេតា​បូ​លិ​ក ដែល​បណ្ដាល​ពី​ការ​ផលិត​ពី​សរីរាង្គ និង​បរិភោគ​អាហារ​សំបូរ​ជាតិ ពុ​យ​រី​ន ច្រើន​ហួស រឺ អសមត្ថភាព​ក្នុង​ការ​បញ្ចេញ​សារធាតុ​នេះ​ពី​ក្នុង​ខ្លួន​។ កំរិត​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​នៅ​ក្នុង​ឈាម ជា​វិបត្តិ​មេតា​បូ​លិ​ក ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ សន្លាក់ តំរងនោម​។

ក​) អាហារ​ដែល​សំបូរ​ដោយសារ​ធាតុ ពុ​យ​រី​ន មាន​ដូច​ជា​៖
– ប្រភេទ​សាច់ៈ គ្រឿងក្នុង​សត្វ (​ថ្លើម​, កោះ​, ខួរ​…) គ្រឿង​សមុទ្រ
– ភេសជ្ជៈ​ផ្អែម និង​គ្រឿង​ស្រវឹង
– ប្រភេទ​បន្លែ​ផ្លែ​ឈើៈ
• ផ្សិត
• ស្ពៃក្ដោប
• ខាត់ណា
• ផ្កា​ខាត់ណា
• ទំពាំង​បារាំង និង​សណ្ដែកខៀវ​…​។

ខ​) អាហារ​ដែល​មិនសូវ​សំបូរ​ជាតិ ពុ​យ​រី​ន មាន​ដូច​ជាៈ
– នំ​បុ័ង
– ផ្លែ​ឈើ
– ទឹកដោះគោ
– ស៊ុត
– តែ កាហ្វេ​ជាដើម​ល​។

គ​) រោគ​សញ្ញា​ទាំងនោះ​រួម​មាន​៖
– ការ​ឈឺសន្លាក់ ភាគច្រើន​ឈឺ​តែ​ម្ខាង (​ម្រាម​មេជើង​, កជើង​, ជង្គង់​, កដៃ​, កែងដៃ​…)​ជា​ពិសេស​ម្រាម​មេជើង​។
– ការ​ហើម​នៅ​សន្លាក់​ដែល​ឈឺ ពិសេស​ពេល​យប់
– ក្ដៅខ្លួន
– ឈឺសន្លាក់​ខ្លាំង​ក្រោយ​ពី​ពិសា ស្រា ស្រា​បៀរ គ្រឿង​សមុទ្រ សាច់​ក្រហម គ្រឿងក្នុង​សាច់សត្វ​។
– ឡើង​ដុំ​ពក​ក្រោម​ស្បែក (​ដុំ​កំណក​ជាតិ​អាស៊ីត​)

ឃ​) មូលហេតុ និង​កត្តារួម​ផ្សំ​៖
– ជំងឺ​ឡើង​ជាតិ​អាស៊ីត​នៅ​ក្នុង​ឈាម ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​លើស​ពី ៥០ ឆ្នាំ
– លើស​ពី ៩៥% នៃ​ជំងឺ​មិន​មាន​មូលហេតុ​ជាក់លាក់​ទេ
– មាន​មូលហេតុ​ដ៏​ទៃ​ទៀត​ដែល​អាច​បណ្ដាល​អោយ​មាន​វិបត្តិ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ដែរ ដូច​ជា​ជម្ងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ជម្ងឺ​បែក​គ្រាប់​ឈាម ជម្ងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង ការ​ប្រើ​ថ្នាំ​ដោយ គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​។

ង​) ការ​ព្យាបាល​៖
– បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដោយ​ប្រើ​ថ្នាំ ដោយ​មានការ​វាយតំលៃ​ភាព​ចាំបាច់​ពី​គ្រូពេទ្យ
– បន្ថយ​ការ​ឈឺចាប់​សន្លាក់
– ការពារ​នូវ​កា​រវិ​វត្ត​ដល់​ការ​ខូច ទ្រង់ទ្រាយ​សន្លាក់ និង​ខូច​តម្រងនោម​…​។

ច​) ដំបូន្មាន​សំរាប់​អ្នកជំងឺ​ឡើង​ជាតិ​អាស៊ីត​៖
– ជៀសវាង​ការ​បរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​ពុ​យ​រី​ន ខាងលើ
– ពិសា​ទឹក តិច​បំផុត ២​លី​ត្រ ក្នុង​១​ថ្ងៃ
– ជៀសវាង​ការ​ពិសា​គ្រឿង​ស្រវឹង
– ពិគ្រោះ និង​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ការ​ឈាន​រក​មូលហេតុ​នៃ​ជំងឺ និង​ផល​ប៉ះពាល់​សរីរាង្គ​ផ្សេង​ៗ​ដែល​អាច​កើត​មាន​៕

ប្រភព៖ calmette

Advertisement