ហ្វេសប៊ុក៖ ក្រោយផ្ទះលោក ទូច សុខៈ អ្នកព័ត៌មាននៅស្ថានីយ ទូរទស្សន៍ហង្សមាស ត្រូវបានអគ្គិភ័យលេបត្របាក់ផ្ទះ ដែលគាត់បានព្យាយាមបង់រំលោភធនាគារអស់រយៈជាង ១០ឆ្នាំនោះ។ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកបានធ្វើការបង្ហោះនៅក្នុងផេកហ្វេសប៊ុករបស់គាត់ ដោយបានថ្លែងអំណរគុណចំពោះ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ដែលបានជួយបរិច្ចាគថវិកាដេីម្បីរួមចំណែកសាងសង់ផ្ទះរបស់លោកផងដែរ។
ក្នុងនោះលោកបានសរសេរដូច្នេះថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណជាអតិប្បរមាចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯឧ ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោកទាំងពីរបានចូលរួមសំដែងការសោកស្ដាយករណីអគ្គីភ័យផ្ទះខ្ញុំបាទ (ឆេះរាលពីផ្ទះអ្នកជិតខាង)។ ក្រៅពីសមាណចិត្ត លោកទាំងពីរបានបរិច្ចាគថវិកាដេីម្បីរួមចំណែកសាងសង់ផ្ទះរបស់ខ្ញុំបាទឡេីងវិញថែមទៀត។??
ទន្ទឹមនឹងសប្បុរសរបស់លោកទាំងពីរ ក្រុមជួយការងារផ្ទាល់របស់ឯកឧត្ដមនិងលោកជំទាវ ក៏បានស្រុះគ្នាឧបត្ថម្ភថវិកាក្នុងការស្ដារឡេីងវិញនូវការបាត់បង់របស់ខ្ញុំបាទនិងគ្រួសារ។ ខ្ញុំបាទនិងក្រុមគ្រួសារ សូមបួងសួងបារមីក្នុងលោកតាមថែរក្សាលោកទាំងពីរឱ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវៀងវៃ អាយុវែង ឈ្នះអស់មាសត្រូវកុំបីខានឡេីយ។ ??
លេីសពីនេះ ខ្ញុំ និងគ្រួសារ ក៏សូមថ្លែងអំណរគុណដោយស្មោះ និងសូមឱ្យក្រុមជួយការងាររបស់លោកទាំងទ្វេរជួបតែសំណាងល្អ សម្រេចគ្រប់ភារកិច្ច។ ?? ខ្ញុំបាទ និងក្រុមគ្រួសារទុកក្នុងចិត្តជានិច្ចចំពោះស្មារតីសាមគ្គីជាអមតៈនេះ! ?? ១៧ វិច្ឆិកា ២០១៩”៕




