Connect with us

តារាជាតិ

លោក ហេង ឡុ​ង ស្វាគមន៍​ការ​ប្តឹង​បក​របស់​លោក អ៊ឹម ជីវ៉ា

ហ្វេ​ស​ប៊ុ​ក​៖ សង្គ្រាមពាក្យសម្តី​រវាង​លោក ហេង ឡុ​ង ជាមួយនឹង លោក អ៊ឹម ជីវ៉ា បាន​កើតឡើង​កាន់តែ​ខ្លាំង​ទៅ​។ ក្នុង​មានការ រៀបចំ​នៅ​ពាក្យបណ្តឹង​ដើម្បី​ប្តឹង​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង​។

ក្នុង​នោះ​ការ​ពី​ព្រឹក​មិ​ញ​លោក អ៊ឹម ជីវ៉ា បាន​ប្រកាស​អំពី​ជំហរ ក្នុង​ការ​ប្តឹង​បក​ទៅ​កាន់​លោក ហេង ឡុ​ង វិញ​។ ស្រាប់តែ​ពេល នេះ​លោក ហេង ឡុ​ង ចេញ​មុខ​មក​ឆ្លើយ​ឆ​ង​វិញ​ថា “​មិន​ចាំបាច់​រៀបរាប់​ទេ ទោះជា​អ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ធ្វើ​ខុសច្បាប់ ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ដូច​គ្នា សម្រាប់​ខ្ញុំ​គឺ​គ្មាន​អាង​អ្វី​ក្រៅពី​ភាព​ត្រឹមត្រូវ​ទេ​។ បើ​រក​ឃើញ​ថា អ្វី​ដែល​ខ្ញុំ​លើក​ឡើង​មិន​ត្រឹមត្រូវ​អាច​ប្តឹង​ខ្ញុំ​វិញ​បាន​”៕

Advertisement