Connect with us

ព័ត៌មានជាតិ

អោយ​គ្នា​រំពឹង​អ្វី​ទៀត​!! ឪពុក​ក៏​ស្លាប់ ម្តាយ​រត់​ចោល

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក Sopheap Chea បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​ដំបូល​ធ្លុះធ្លាយ ជីវិត​ដ៏​លំបាក​នៃ​កុមារ​ទាំង​៣​រូប ក្លាយជា​ក្មេង​កំព្រា ក្រោយ​ឪពុក​ទទួលមរណភាព និង​ម្ដាយ​ចុះ​ចោល​ដោយ​គ្មាន​ក្ដី​មេត្តា​។ ក្រោយ​ពេល​ភរិយា​ចុះ​ចោល លោក អ៊ំ វឿ​ន ដែល​ជា​ឪពុក​ពោះម៉ាយ បាន​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ជីវភាព​គ្រួសារ​ក៏​ចេះ​តែ​ធ្លាក់​ដុនដាប​ទៅ​ៗ រស់​ក្នុង​ខ្ទម​កំសត់ អត់​ជញ្ជាំង ដំបូល​ធ្លុះធ្លាយ រនាប​បែកបាក់ សម្លៀក​បំពាក់​ចាស់​ៗ បាន​ព្រឹក​ខ្វះ​ល្ងាច មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​គ្រប់គ្រាន់​។

រឹតតែ​គួរ​ឱ្យ​សង្វេគ​ទៀត​នោះ ពេល​នេះ​លោក អ៊ំ វឿ​ន ដែល​ជា​ឪពុក បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ដែល​បាន​បន្សល់​ទុក​កូនកំព្រា​ទាំង ៣​នាក់ គឺ កុមា​រា វន វិ​ន អាយុ​១៣​ឆ្នាំ កុមារី វន ស្រី​ម៉ៅ អាយុ​១១​ឆ្នាំ និង​កុមា​រា វន បញ្ញា អាយុ​៨​ឆ្នាំ ដែល​ពួក​គេ​នៅ​ក្មេង មិន​អាច​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន គ្មាន​ទីពឹង​ពំនាក់ មិន​មាន​លទ្ធភាព​ទៅ​រៀនសូត្រ​បាន​។

បញ្ជាក់​៖ កុមារ​ទាំង​៣​នាក់ ច​ប្ចុប្បន្ន​រស់នៅ​ភូមិ ខ្នាច​ខាងជើង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។ ដោយ​ឃើញ​ស្ថានភាព​ដ៏​លំបាក​បែប​នេះ ខ្ញុំ​សូម​អំពាវនាវ សប្បុរសជន​ទាំងអស់ មេត្តា​ជួយ​សង្គ្រោះ​កុមារ​កំព្រា​ទាំង​បី ដោយ​ក្ដី​ករុណា​។ សូម​ទាក់ទង​ភិក្ខុ ជា សុភាព (440) 654-8734 ដោយឡែក សប្បុរសជន​នៅ​ក្នុងស្រុក សូម​ទាក់ទង​ប្អូនប្រុស ប្រា​ង លី​ហួ ០៨៨ ៤៨៦ ១៧១៩”៕

Advertisement