Connect with us

ព័ត៌មានអន្តរជាតិ

រើសយកកន្លែងដាក់ ធាតុ ធ្វើជាកន្លែងរៀបការ ទោះបីសាច់ញាតិព្យាយាមជំទាស់ តែកូនកំលោះលើកហេតុផលបែបនេះ

ប្រទេសចិន៖ គូស្នេហ៍ជនជាតិសង្ហបុរីមួយគូបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីអ្នកទាំងពីរបានជ្រើសរើសយកអាគារដាក់សារីរិកធាតុ សម្រាប់ប្រារព្ធពិធីរៀបការ ដោយមិនខ្វល់ពីការរិះគន់និងការហាមឃាត់របស់សាច់ញាតិ ដោយកូនកំលោះបានអះអាងក្រោមហេតុផលដ៏គួរឱ្យចាប់អារម្មណ៍។

ពិតណាស់សម្រាប់គូស្នេហ៍ាភាគច្រើន ទីតាំងរៀបការគឺជារឿងសំខាន់នៅក្នុងពិធីមង្គលការ ដោយភាគច្រើនគេតែងតែជ្រើសរើសសណ្ឋាគារ ឬមាត់សមុទ្រ ដើម្បីស្រូបយកបរិយាកាសដ៏ស្រស់ស្រាយ និងស្រស់ស្អាត ប៉ុន្តែសម្រាប់គូស្នេហ៍សិង្ហបុរីមួយគូនេះវិញគឺខុសពីគូស្នេហ៍ដ៏ទៃ ហើយនឹងធ្វើឱ្យអ្នកគ្រប់គ្នាមានភាពស្រឡាំងកាំង។

ដោយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២ លោក Huang និង Zhou បានរៀបចំពិធីមង្គលការជាមួយគ្នានៅឯអគារដាក់សារីរិកធាតុ នៅទីបញ្ចុះសពឈ្មោះថា Nirvana Memorial Garden ក្នុងសង្កាត់ Chow Chu Kang ប្រទេសសិង្ហបុរី ហើយសម្រាប់ពិធីអាពាហ៍ពិពាហ៍នៅកន្លែងនេះច្បាស់ណាស់វាមិនសូវល្អទេ រហូតធ្វើឱ្យសាច់ញាតិ និងក្រុមគ្រួសារមួយចំនួនមិនយល់ស្រប ក៏ដូចជាបានប្រឆាំង ដោយបានគិតថាវាមិនគួរត្រូវបានប្រារព្ធឡើងនៅកន្លែងដែលទាក់ទងនឹងការស្លាប់ ឬ កន្លែងដាក់ធាតុបែបនេះនោះទេ។

ប៉ុន្តែលោកHuang ក៏បានពន្យល់អ្នកគ្រប់គ្នា នូវមូលហេតុដែលធ្វើឱ្យលោកចង់ធ្វើពិធីរៀបការនៅទីនេះថា “កន្លែងដាក់សារីរិកធាតុនេះហើយជាកន្លែងផ្ដើមស្នេហ៍របស់អ្នកទាំងពីរ ព្រោះ Zhouនាង​បានមកថ្វាយបង្គំសារីរិធាតុ ហើយលោកជាអ្នកដើរកម្សាន្ត និងបានមកទស្សនានៅទីនេះទើបជួបគ្នា។ លើលពីនេះការប្រារព្ធពិធីមង្គលការនៅទីនេះគឺគ្មានអ្វីអាក្រក់ទេ ព្រោះវាជាវិធីប្រាប់ដូនតា សាច់ញាតិរបស់យើងដែលបានស្លាប់ ថាយើងរៀបការហើយ ទោះបីពួកគាត់ឃ្លាតឆ្ងាយទៅ ប៉ុន្តែស្ថិតនៅក្នុងចិត្តយើងជារៀងរហូត”។

យ៉ាងណាមិញបន្ទាប់ពីបានដឹងនូវហេតុផលរបស់គូស្នេហ៍ទាំងពីររួចមកសាច់ញាតិទាំងសងខាងក៏បានយល់ស្រប ព្រោមទាំងចូលរួមផ្ដល់ពរជ័យដល់គូស្នេហ៍ទាំងពីរក្នុងអាគារដាក់សារីរិកធាតុជាច្រើននាក់៕ ប្រភព៖ Khaosod

Advertisement