Connect with us

ព័ត៌មានអន្តរជាតិ

ជីករកឃើញផ្នូរបុរាណចំនួន ៤៦៣ និងវត្ថុបុរាណមានតម្លៃជាច្រើនទៀតក្នុងប្រទេសចិន

ប្រទេសចិន៖ កាលពីថ្ងៃទី ២៦ ខែកក្ដដា ឆ្នាំ២០២២ កន្លងទៅនេះ សារព័ត៌មាន ស៊ីនហួរបានរាយការណ៍ឱ្យដឹងថា អ្នកបុរាណវិទូបានបានជួបប្រទះជាមួយនឹងផ្នូរបុរាណរាប់រយផ្នូរ និងវត្ថុបុរាណជាច្រើនទៀត ក្រោយពីមានការជីកកកាយនៅក្នុងតំបន់វិហា ហៅប៉ី ចៃ ប៉ី (Hou bai jia bei) នៅ Handan អតីតរាជធានី ស៊ូ(Zhao) ក្នុងប្រទេសចិន។

 

នៅក្នុងប្រទេសចិនភាគច្រើនពោរពេញទៅដោយវត្ថុបុរាណជាច្រើន ដែលបានបន្សល់ទុក្ខមកតាំងពីសម័យបុរាណស្ថិតនៅក្រោមដីយ៉ាងសន្ធឹកសន្ធាប់ ជាក់ស្ដែងក្នុងពេលថ្មីៗនេះមានការចេញផ្សាយពីការជីកកកាយរបស់អ្នកបុរាណវិទូ នៅក្នុងផ្នូរបុរាណមួយកន្លែងដែលស្ថិតនៅទីបញ្ចុះសពនៃវិហា ហៅប៉ី ចៃ ប៉ី (Hou bai Jia bei) ភាគខាងជើងនៃភូមិ ហៅប៉ី ចៃ (Hou bai jia) ក្នុងទីក្រុង ហាន ដាន (Handan) ខេត្ត ហី ​ប៉ី (Hebei) អតីតរាជធានីស៊ូ (Zhao)ក្នុងកំឡុងសម័យ វ៉ារ៉ីង ស្តាទីស (Warring States)  ឆ្នាំ ៤៧៥-២២១ មុនគ.ស ។

ក្នុងនោះអ្នកបុរាណវិទ្យាបានរកឃើញនូវផ្នូរបុរាណជាច្រើនរហូតទៅដល់ ៤៦៣ផ្នូរ ក្រៅពីនោះគេបានរកឃើញនូវវត្ថុបុរាណ ដែលជាវត្ថុវប្បធម៌មានតម្លៃ ជាង ២៤០០ រួមទាំងអាវុធ សំរិទ្ធ ធុងសំរិទ្ធ និង ត្បូង ដែលគេបានជីកកកាយរកឃើញនៅក្នុងផ្នូរទាំងអស់នោះ។

យ៉ាងណាមិញលោក Zhang Peng សហប្រធានក្រុមបុរាណវិទ្យាបាននិយាយថា ការជីកកកាយថ្មីនេះគឺជាបេសកកម្មបុរាណវិទ្យាដ៏ធំបំផុតនៅ Handan ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាប្រវត្តិសាស្រ្ត និងវប្បធម៌នៃទីក្រុង ក៏ដូចជាការអភិវឌ្ឍន៍សង្គម និងពិធីបញ្ចុះសពកាលពីសម័យបុរាណ៕ ប្រភព៖ Khaosod

Advertisement