Connect with us

តារាជាតិ

អីយ៉ាស់!! លោក ហេង ឡុង ចង់ថាអោយអ្នកសិល្បៈមួយណា ដែលអត់​យល់​ច្បាប់ តែ​តាំងខ្លួន​ជា​អ្នកចេះ​ច្បាប់​

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​សង្គ្រាមពាក្យសម្តី​រវាង​លោក ហេង ឡុ​ង ជាមួយនឹង​លោក អ៊ឹម ជីវ៉ា បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នា​ពេល ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ហើយ​ក៏​បាន​ឈាន​ដល់​ដំណាក់កាល ដាក់​ពាក្យ​ប្តឹង​គ្នា​ទៅ​វិញ​ទៅ​មក​ផង​នោះ​។ ស្រាប់តែ​ពេល​នេះ លោក ហេង ឡុ​ង បាន​បង្ហោះ​នៅ​សារ​មួយ​ក្នុង​នៃ​ឌឹ​ដង​ដាក់ ទៅ​លោក អ៊ឹម ជីវ៉ា ថា​៖

“អាណិត​អ្នកសិល្បៈ​ខ្លះ​ណាស់ អត់​យល់​ច្បាប់ តែ​តាំងខ្លួន​ជា​អ្នកចេះ​ច្បាប់​។
អ្នកមាន​កាតព្វកិច្ច និង​សិទ្ធិ​ទទួល​បាន​របាយការណ៍​ហិរញ្ញវត្ថុ មាន​៥​ស្ថាប័ន បើ​យើង​និយាយ​លំអិត​។
១. ម្ចាស់​ជំនួយ
២. សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សមាគម
ដែល​ជា​ម្ចាស់​ជំនួយ​។
៣. សាលក្រម​តុលាការ
៤. ក្រសួងមហាផ្ទៃ
៥. ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ
ហើយ​បើ​ខ្ញុំ​ហ៊ាន​បញ្ចេញ​របាយការណ៍​ក្រៅពី​៥​ស្ថាប័ន​ខាងលើ​នេះ អ្នក​ដែល​ជាប់​ទោស​គឺ ហេង ឡុ​ង ហ្នឹងហើយ​??? សូ​ម្បី​តែ​សមាជិក​របស់​សមាគម ក៏​មិន​មាន​សិទ្ធិ​ទទួល​បាន​របាយការណ៍​នេះ​ដែរ​។
សុំ​ផ្ដាំ​ទៅ​អ្នកសិល្បៈ​ដទៃ​ទៀត ប្រយ័ត្នប្រយែង​ចូល​អន្ទាក់​ច្បាប់​ដោយ​មិនដឹង​ខ្លួន​”៕

Advertisement