Connect with us

កសិកម្ម

ខ្លាំងមែន! កសិករមួយរូបនៅក្នុងខេត្ត សៀមរាបមានលទ្ធភាពភ្ញាស់កូនមាន់ជិត៤ពាន់កូនក្នុងមួយខែ

កសិករមួយរូបរស់នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ត សៀមរាប មានលទ្ធភាពបញ្ចេ ញកូនមាន់លក់ចាប់ពី២៥០០ ទៅ៣៥០០កូនក្នុងមួយខែ ដោយកូនមាន់មួយក្បាលមាន តម្លៃចាប់ពី៥០០០រៀលឡើងទៅដែលជាជួយផ្គត់ផ្គងជីវ ភាពបានកាន់តែល្អ។

លោកឈឿម វ៉យ កសិកររស់នៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀម រាប បានឱ្យដឹងថា លោកបានចាប់យកមុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់រយៈពេលជាង៦ឆ្នាំមកហើយ ក្រោមការជួយជ្រោមជ្រែងដំបូងពីគម្រោងបឹងទន្លេសាប របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។

លោកបន្តថា បច្ចុប្បន្នលោកមានមាន់មេពូជជាមេបា សរុបចំនួន៧០០ក្បាល ដោយក្នុងមួយថ្ងៃអាចផ្តល់ពង បានចាប់ពី២២០ទៅ ២៥០ គ្រាប់ សម្រាប់ភ្ញាស់យកកូនលក់។ មិនតែប៉ុណ្ណោះមុខរបរភ្ញាស់កូនមាន់លក់ អាចជួយឱ្យជីវភាពគ្រួសារលោកល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះក្នុងមួយខែលោកមាន លទ្ធភាពលក់កូនមាន់ទៅកាន់អតិថិជន បានចន្លោះពី ២៥០០ទៅ៣៥០០កូន ដោយកូនមាន់មួយក្បាលមានតម្លៃចាប់ពី៥០០០រៀលទៅ៥៥០០រៀល ដូច្នេះក្នុងមួយខែប្រាក់ចំណូលសរុបទទួលបានចាប់១២លានរៀលទៅ១៧លានរៀល និងអាចសល់ប្រាក់ចំណេញចាប់ ពី៤លានរៀល ក្នុងមួយខែ។

កសិករភ្ញាស់កូនមាន់លក់រូបនេះបានបន្តទៀតថា កូនមាន់ដែលត្រូវលក់ទៅឱ្យអតិថិជន យកទៅចិញ្ចឹមបន្ត លោកបានធ្វើការថែទាំរយៈពេល២១ថ្ងៃ ជាពិសេសបានផ្តល់វ៉ាក់សាំងគ្រប់គ្រាន់ហើយ ដើម្បីឱ្យមាន់មានសុខភាពល្អ។