Connect with us

ព័ត៌មានជាតិ

ករណីបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីវិញបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះ

យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសារធាណការសូមជូនដំណឺងដល់បងប្អូនដែលបាត់បណ្ណសម្គាល់រថយន្ត​នោះ បងប្អូនអាចទៅដាក់ស្នើវិញបាន ដោយគ្រាន់តែមានឯកសារទាំងនេះ ៖

  • អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
  • ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
  • ពាក្យបណ្តឹងមានបញ្ជាក់ពី (ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់)
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

ដោយឡែកកម្រៃជើងសារវិញ៖

  • បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) ៣៦.០០០ រៀល
  • បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន) ៦០.០០០ រៀល

Advertisement