ហ្វេសប៊ុក៖ តារាសម្តែងស្រី ដែលកំពុងទទួលបានប្រជាប្រិយ ភាព យ៉ាងខ្លាំងអំពីសំណាក់មហាជន គឺកញ្ញា ពេជ្រ ចរណៃ តែងតែចូលរួមក្នុងសកម្មភាពសង្គមជាច្រើនផងនោះ។ កាលពីពេលថ្មីៗ តាមរយៈគណនីហ្វេសប៊ុករបស់កញ្ញា ពេជ្រ ចរណៃ បានបង្ហាញអំពីសកម្មភាពចុះជួយជនចាស់ជរា។
ក្នុងនោះក៏បានសរសេរថា “ដំណេីរជីវិតពិតមិនទៀងទាត់ ជួបហេីយតែងព្រាត់ឃាត់ឃាំងមិនបាន មានរូបមានរោគសោគឥតស្រាកស្រាន្ត បុណ្យបាបប៉ុន្នានបានតាមទង្វេី ។ ថ្ងៃនេះអាចបែកថ្ងៃស្អែកអាចជួប ស្រលាញ់ហេីយស្អប់មានសព្វសារពេី ថ្ងៃនេះសត្រូវស្អែកទៅជាក្លេី នេះជាដំណេីរនៃអនិច្ចំ ។ មានអារម្មណ៍ថានឹកពួកគាត់ណាស់ ក្មេងៗនៅរស់ ចាស់ៗក៏បានស្លា ប់ជាបណ្ដេីរៗ ? បន្សល់ទុកតែរូបថត និង អនុស្សាវរីយ៍ កន្លងមក មេីលរូបបណ្ដេីរ សរសេរបណ្ដេីរ ទឹកភ្នែកក៏ហូរមក..?”៕






