Connect with us

តារាអន្តរជាតិ

ក្រុមហ៊ុន​​ Ferrari បញ្ឈប់ការលក់រថយន្តអោយ Justin Bieber ពេញមួយជីវិត

កំពូលតារាចម្រៀង Pop វ័យក្មេង Justin Bieber ត្រូវបានក្រុមហ៊ុនយីហោឡានដ៏ល្បីរបស់អុីតាលី Ferrari ដាក់ចូលក្នុងបញ្ជីខ្មៅ និងបញ្ឈប់ការលក់រថយន្តអោយថែមទៀត។

នៅក្នុងគ្រានោះ  Justin Bieber បានទិញរថយន្តមួយគ្រឿងម៉ូឌែល  Ferrari f458 ពណ៌ស ក្រោយមករូបគេក៏បានយករថយន្តនេះ ទៅប្តូរជាពណ៌ខៀវ។ លើសពីនេះទៅទៀតរូបគេ ក៏បានផ្លាស់ប្តូរយ៉ាន់ និងជាពិសេសនោះគឺ Logo រូបសេះ តំណាងអោយក្រុមហ៊ុន​ Ferrari ក៏ត្រូវបាន Justin បាញ់ថ្នាំដូរពណ៌ផងដែរ។Justin Bieber blacklisted by Ferrari rumors explained as popstar reportedly banned from buying new cars

ក្រោយមកទៀតនៅឆ្នាំ ២០១៧  Justin Bieber បានយករថយន្តនេះទៅដាក់ដេញថ្លៃថែមទៀត។​ ទង្វើទាំងអស់នេះ បានធ្វើអោយស្ថាបនិក Ferrari មានកំហឹងជាខ្លាំងដោយលោកបានលើកឡើងថា ” អ្នកមានលុយទិញជិះ ក៏បន្តែអ្នកមានបានផ្តល់តម្លៃអោយម្ចាស់ដើម។ តាមក្រមសីល៍ធម៌របស់ក្រុមហ៊ុនយើង មិនតម្រូវអោយភ្ញៀវផ្លាស់ប្តូរពណ៌ និងយករថយន្តទៅដេញថ្លៃនោះទេ។”

កត្តាទាំងនេះ គឺជាដើមហេតុ​ ដែលធ្វើអោយក្រុមហ៊ុន Ferrari បញ្ឈប់ការលក់រថយន្តអោយ Justin Bieber ពេញមួយជីវិត៕j

ប្រភព: Wio News

Advertisement