Connect with us

តារាអន្តរជាតិ

ប្រវត្តិកូនអ្នករើសសំរាម និង ហូបតែបាយវត្ត ធំឡើងប្រែក្លាយជាបវរកញ្ញាឈ្នះមកុដ Miss Universe ឆ្នាំ២០២២

ប្រទេសថៃ៖ បវរកញ្ញាដែលទើបទទួលបានពាន និងដណ្ដើមបានគ្រងមកុដ Miss Universe Thailand ២០២២ ត្រូវបានគេស្គាល់ថាជាបរវកញ្ញា Suea Ngam Iam ឬហៅឈ្មោះមួយទៀតថា​ Anna Suea នាងត្រូវបានគេដឹងថាធ្លាប់មានប្រវត្តិដ៏ជូរចត់ ព្រោះមានប្រវត្តិជាកូនអ្នករើសសំរាមនៅក្នុងទីក្រុងបាងកក ហើយ Anna នាងក៏មានក្ដីស្រមៃដ៏អស្ចារ្យតាំងពីតូចមុននឹងឈានដល់ភាពជោគជ័យមួយនេះ។

នៅវេលាម៉ោង ៨:៣០ យប់ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ នៅទីតាំង True Icon Hall ផ្សារទំនើប Icon Siam ត្រូវបានរៀបចំការប្រលងបវរកញ្ញាចក្រវាលថៃ ២០២២ ជុំចុងក្រោយ ដើម្បីស្វែងរកនារីស្រស់ស្អាតតំណាងឱ្យប្រទេសថៃ ឆ្ពោះទៅដណ្តើមយកមកុដ បីនាក់ក្នុងការឈានជើងចូលទៅប្រកួតសម្រស់ពិភពលោក បវរកញ្ញាចក្រវាលឆ្នាំ ២០២២។ ក្នុងនោះនៅក្នុងកម្មវិធីមួយនេះផងដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រក្នុងវិស័យកញ្ញាឯងមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីការប្រកាសរបស់គណៈកម្មការរបស់អ្នកដែលឈ្នះមកុដ Miss Universe Thailand ឆ្នាំ ២០២២នេះបានទៅលើបរវកញ្ញា Suea Ngam Iam ឬហៅឈ្មោះមួយទៀតថា​ Anna Suea កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ មានស្រុកកំណើតនៅទីក្រុងបាងកក កម្ពស់ ១៧៥ ស.ម នាងពិតជាបានធ្វើឱ្យកក្រើកឆាកទាំងមូល ក្រោយពីលទ្ធផលបានបញ្ជាក់ថា បរវកញ្ញាម្នាក់នេះគឺជានារីដ៏មានឥទ្ធិពលសម្រាប់មហាជនថៃ និងមាន​សមត្ថភាព អាចទាក់យកពិន្ទុពីគណៈកម្មការ និងទស្សនិកជនបាន។

លើសពីនេះគ្រប់គ្នាច្បាស់ជាភ្ញាក់ផ្អើល ជាមួយនឹងម្ចាស់មកុដ Miss Universe Thailand ឆ្នាំ ២០២២ ព្រោះតែ Anna នាងពីកុមារភាពធំឡើងនៅក្នុងគំនរសំរាម ដោយកើតចេញពីគ្រួសារក្រីក្រ ឪពុកម្ដាយជាអ្នករើសសំរាម នៅក្នុងទីក្រុងបាងកក ហើយជីតាជាអ្នកបួសក្នុងវត្តគាត់បានចិញ្ចឹមចៅក្នុងអំឡុងពេលដែលឪពុកម្តាយ Anna ខិតខំធ្វើការដូច្នេះហើយនាងបានចម្រើនធំឡើងដោយសារតែចង្ហាន់របស់ព្រះសង្ឃ និងបានយកពាក្យប្រៀនប្រដៅព្រះពុទ្ធ សាសនាជាមូលដ្ឋានសម្រាប់ការរស់នៅរហូតមក។ ទោះបីជីវិតកើតមកមានភាពលំបាក និងជូរចត់ ក៏ពិតមែន ប៉ុន្តែ Anna នាងមានក្តីស្រមៃតាំងពីតូច ចង់ក្លាយជាអ្នកបម្រើយន្តហោះ ទើបនាងខិតខំព្យាយាមរៀនសូត្ររហូតចប់ចុងចប់ដើម និងបានមកចូលរួមប្រកួតរហូតដណ្ដើមឈ្នះមកុដ Miss Universe Thailand ឆ្នាំ ២០២២សម្រាប់តំណាងឱ្យប្រទេសថៃផងដែរ៕ ប្រភព៖ Khaosod

Advertisement