Connect with us

ព័ត៌មានជាតិ

ជួយ​គាំទ្រ​ផង​!! ភរិយា​របស់​ឯកឧត្តម គួ​ច ចំរើន បញ្ជាក់​អំពី​ការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ “​ព្រះ​អនុរ​ទ្ធ​នាង​ឱ​សា​” ដើម្បី​លើក​ស្ទួយ​សិល្បៈ​ល្ខោន​បុរាណ

ហ្វេ​ស​ប៊ុ​ក​៖ កាលពី​ពេល​ថ្មី​ៗ តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ជំទាវ អ៊ូ ធីតា​ពៅ គួ​ច​ចំរើន ដែល​ជា​ភរិយា​យ​របស់​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ប្រកាស​អំពី​ការ សម្តែង​របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​បុរាណ រឿង​«​ព្រះ​អនុរ​ទ្ធ​នាង​ឱ​សា​» សារ​ជា​ថ្មី​ម្តងនោះ​។

ក្នុង​នោះ​លោក​ជំទាវ​បាន​បញ្ជាក់​ថា “​នាង​ខ្ញុំ​កំពុង​រៀបចំ​សំដែង​ជូន​នូវ របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​បុរាណ រឿង​«​ព្រះ​អនុរ​ទ្ធ​នាង​ឱ​សា​» សារ​ជា​ថ្មី ឡើង​វិញ សូម​បងប្អូន​ជនរួមជាតិ​មេត្តា​ជួយ​គាំទ្រ វប្បធម៌ របាំ​បុរាណ​ខ្មែរ​យើង​ផង និង​ជួយ​ផ្តល់​ជា​កំលាំងចិត្ដ​ដល់​រូប​នាង​ខ្ញុំ​និង​ក្រុម​សិល្បៈ​បុរាណ​របស់​នាង​ខ្ញុំ​ផង​”៕

Advertisement