Connect with us

សុខភាព

បើមិនចង់ឲ្យមុខចាស់ជាងអាយុទេនោះ គួរតែបញ្ឈប់សកម្មភាពទាំងនេះភ្លាម !!

ផ្ទៃមុខ​ គឺជាកន្លែងលើកសម្រស់ដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់ស្រ្ដី ។ ដោយស្រ្ដីជាច្រើនបានផ្ដោតលើការថែរក្សាផ្ទៃមុខរបស់ពួកគេជាមួយនឹងផលិតផល ក៏ដូចជាធ្វើការកែសម្ភស្សនូវផ្ទៃមុខរបស់ខ្លួនផងដែរ ដើម្បីទទួលបានភាពស្រស់ស្អាត និងក្មេងជាងវ័យ ។ ប៉ុន្តែដោយឡែក ពួកគេមិនបានដឹងទេថាអាកប្បកិរិយាដែលធ្វើជារៀងរាល់ថ្ងៃ ក៏ជាមូលហេតុធ្វើឱ្យមុខរបស់យើងចាស់ជាងអាយុដោយមិនដឹងខ្លួន ដែលមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2bwm-XORyI13TKadNwGoVHtLeVkmUTeRP7ioR2bhHMQFE9UloCiGxUAnvXe0mewdior2QDbdeIQdTz2DwVIXxML3LQfZ5gKCQvH9sklX6UZQHGnag4cWPdDiGaA4cgT7LzoN-FwG5r_ViTSXhVwlIqz3IO0z6rW-EVDpH5NTBjdMDKhVxcrkw5FbEjw/s540/360_F_422501065_iKBL7qoOhaXqjxONodvSnGmuuwkt7pbf.jpg
បើយោងទៅតាមលោកវេជ្ជបណ្ឌិត Teeraphong Ratanukrom ជាវេជ្ជបណ្ឌិតផ្នែករោគសើស្បែក នៃនាយកដ្ឋានវេជ្ជសាស្ត្រផ្ទៃក្នុង មហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi Hospital Mahidol បានកំណត់នូវឥរិយាបថ៤យ៉ាង ដែលធ្វើឲ្យមុខឆាប់ចាស់ជាងអាយុដូចខាងក្រោម៖

  • ការទំពារស្ករកៅស៊ូជារៀងរាល់ថ្ងៃ

ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តទំពារស្ករកៅស៊ូជារៀងរាល់ថ្ងៃ និងលើសពី 20 នាទីក្នុងមួយថ្ងៃនោះ វាអាចបណ្តាលឱ្យមានស្នាមប្រេះនៅជុំវិញមាត់របស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកទំពារស្ករកៅស៊ូត្រឹមតែ 5 នាទីក្នុងមួយថ្ងៃ វានឹងមិនបណ្តាលឱ្យមានស្នាមជ្រួញជុំវិញមាត់របស់អ្នកនោះទេ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLcWJnYAIFKinw-8ytZkbDfCXhxkO2c3OKsFewS60tUsSeZQogmsJFn6zk0w1_YKrgAnTeUOUK4zjRyKLuIh7APQ0VkKau1dLIlWRFsbvrYvUMHcrZ0u5jDtdESTcae5CtTaqiRvhSUAZcwtOMWyU2prYEY_4NoOoNvT6cy0vrvkYm7gMgE-PwQsbkgg/s590/Woman-chewing-gum-747635.jpg

  • ទុកឱ្យស្បែកស្ងួត

អ្នក​ដែល​មាន​ស្បែក​ស្ងួត ឬ​ចូលចិត្ត​ងូត​ទឹក​ក្តៅ​ឧណ្ហៗ និងការ​រស់​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​គ្រប់​ពេល​វាអាច​ធ្វើ​ឱ្យ​អ្នក​មាន​ស្បែក​ស្ងួត។ ជាធម្មតា ស្បែករបស់មនុស្សមានស្រទាប់ការពារនៃពាសដែក។ ប្រសិនបើ​ស្បែក​ស្ងួត វា​នឹង​ធ្វើឱ្យ​ស្បែក​ប្រែជា​ស​ ពេល​ជូត កោស ស្បែក​អាច​នឹង​រលាក ហើយ​ស្នាម​ជ្រៅ​ក៏​អាច​បង្កើត​ឡើងមកបានផង​ដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWddMk0rx-7Lj9R1Z4px3xrOjAilE218ukbc738CPG5mu6swZPTKkuejIFlisu9pQlWZiUhtzaylxxWoYq5CwlT4PmuL_nEOSibJcLv1d1g5kgSa3-5vTtqqKRCMPOdDaLgFv1gg3CkPA27WvwpZKQv7acKy05-cjSxAr_MLJoQ1XJwrcP2VlZk9-D1A/s900/SkincareIsSoImportant.jpg

  • បង្ហាញទឹកមុខច្រើន

អ្នក​ដែល​ប្រើប្រាស់ទឹកមុខច្រើន ដូចជា​ ​សើចច្រើន ឬញញឺមច្រើន​ជាដើម នោះវាអាច​ធ្វើ​ឱ្យ​សាច់ដុំ​ក្រោម​ស្បែកធ្វើការ​ខ្លាំង​ ជាហេតុដែលបណ្តាលឱ្យមានស្នាមជ្រួញ និងកាន់តែជ្រៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiAPI9ytB84CrGGprnoy8_OUxWt_e_PzMcvStbeGME_HSpnRA81DfsI0dvjhcPiIjYpt9O8WiG85YFhZgUfbdI7hOCiEgY7PSucHcEOZSbbpmfBDIyxUzmyWBwjPuEIgfB_7ej6uRqOkiK9Dm_hbWOC2rqppF6qUCemSmnssm4LSO4Vl5FFGoU45wQHw/s660/shutterstock_1051317896.jpg

  • ទទួលទានអាហារយឺត និងគេងយឺត

ការ​ញ៉ាំ​អាហារ​ពេល​យប់បានធ្វើឲ្យមានការ​រារាំង​ការ​បញ្ចេញ​សារធាតុ Melatonin ដែល​ជា​អ័រម៉ូន​ប្រឆាំង​នឹង​ភាព​ចាស់ ហើយ​ការ​គេង​យឺត​ ក៏បណ្ដាលឲ្យអ័រម៉ូនមិន​លូតលាស់ នឹងដំណើរការយឺត ព្រមទាំងធ្វើឲ្យការជួសជុលផ្នែកផ្សេងៗនៃរាងកាយ និងស្បែកត្រូវបានកាត់បន្ថយ ជាពិសេសធ្វើឱ្យមុខរបស់អ្នកមើលទៅចាស់ជាងមុនផងដែរ។

 

 

Advertisement