Connect with us

ព័ត៌មានកីឡា

មោទកភាពណាស់! ត្រឹមមួយព្រឹកនេះ កម្ពុជាទទួលបានមេដាយមាសដល់ទៅ២គ្រឿង បន្ថែមទៀត

នៅក្នុងថ្ងៃនេះ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម កម្ពុជានៅតែបន្តធ្វើបានល្អ ដោយដណ្តើមបានមេដាយមាសបន្ថែមទៀត។

សម្រាប់មេដាយមាសទាំងពីរគ្រឿងនៅក្នុងថ្ងៃនេះ កម្ពុជាទទួលបានមេដាយមាសលើវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទ T46 ដោយកីឡាការិនីអត្តពលកម្មជនពិការ ងួន រតនា និងមួយគ្រឿងទៀតកីឡាការិនីប៊ូស្យាជនពិការ សន សាល ប្រភេទពិការ BC 2 លើវិញ្ញាសាឯកត្តជន។

គួរបញ្ជាក់ផងដែថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃ៣០ ខែសីហា ដល់ថ្ងៃទី៦ ខែសីហាឆ្នាំ ២០២២ ទើបបានបញ្ចប់៕

ប្រភព: Cambodia 2023

Advertisement