កាលពីម្សិលមិញ គេហទំព័រផ្លូវការរបស់ប្រធានាធិបតីតៃវ៉ាន់ និង គេហទំព័ររដ្ឋាភិបាលផ្សេងទៀតត្រូវបានរងការវាយប្រហារ តាមប្រពន្ធអុីតធឺណេតដោយមន្ត្រីយោធាតៃវ៉ាន់ដាក់ការចោទប្រកាន់ទៅប្រទេសចិន។
ការវាយប្រហារនេះកើតឡើង ក្រោយពីវត្តមានរបស់លោកស្រី Nancy បានចុះចតនៅក្នុងទឹកដីតៃវ៉ាន់។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោក Chang Tun-Han បានបញ្ជាក់ថា ការវាយប្រហារតាមប្រព័ន្ធអុីតធឺណេត DDoS លើការិយាល័យនេះ គឺសង្កត់ធ្ងន់ទៅលើបណ្តាញសង្គមទាំងរបស់ប្រធានាធិបតីតៃវ៉ាន់។ 
សម្រាប់រាល់ទីតាំងរបស់ជនអនាមិក (Hacker) វិញ មិនត្រូវបានគេបញ្ចេញអោយដឹងថានៅប្រទេសណានោះទេ ដោយដឹងត្រឹមថាមិនមែនជាពលរដ្ឋតៃវ៉ាន់នោះទេ៕
ប្រភព: Politico