Connect with us

ព័ត៌មានជាតិ

មកស្គាល់ អតីតប្រាសាទខ្មែរដ៏ស្រស់ស្អាត ដែលអណ្តែតលើភ្នំក្នុងប្រទេសឡាវ

ប្រាសាទវត្តភូ ជាអតីតប្រាសាទខ្មែរដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឬត្រូវបានស្គាល់ជាទូទៅថា វត្តភូចម្ប៉ាសាក់។ ប្រាសាទវត្តភូ អតីតប្រាសាទបុរាណរបស់ខ្មែរមួយទៀត  ដែលបច្ចុប្បន្នស្ថិតនៅប្រទេសឡាវ – ខ្មែរប៉ុស្ដិ៍

ប្រាសាទនេះ ត្រូវបានកសាងឡើងនៅកំឡុងពាក់កណ្តាលស.វទី ១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ សព្វថ្ងៃនេះ ប្រាសាទនេះមានទីតាំងនៅលើចង្កេះភ្នំភូកៅនៃតំបន់វប្បធម៌ប៉ាក់សេ ខេត្តចំប៉ាសាក់ របស់សាធារណរដ្ឋប្រជាមានិតឡាវ។

ប្រាសាទវត្តភូ រាជធានីបុរាណខ្មែរនាសម័យចេនឡា  បច្ចុប្បន្នក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ឡាវ - Cambotrips

ប្រាសាទវត្តភូ ជាគ្រាប់ពេជ្រវប្បធម៌ខ្មែរមួយគ្រាប់ដែលបានរបូតបាត់នាសម័យក្រោយអង្គរ ដែលមានវាមានរូបរាងស្រដៀងគ្នាទៅនឹងប្រាសាទព្រះវិហារ ដែលស្ថិតនៅលើភ្នំ ដងរែកខាងទឹកដីកម្ពុជាយើងផងដែរ។

ប្រាសាទវត្តភូ រាជធានីបុរាណខ្មែរនាសម័យចេនឡា  បច្ចុប្បន្នក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ឡាវ - Cambotrips

ស្ថាបត្យកម្មប្រសាទត្រូវបានកសាងក្នុងរចនាបថប្រាសាទកោះកេរ្តិ៍និងបាពួន សម្រាប់ឧទ្ទិសដល់ព្រះសិវៈ និងព្រះវិស្ណុ ស្ថិតលើភ្នំដែលមានកម្ពស់ ២០០ម៉ែត្រ ប្រាសាទនេះជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាង កើតមានរាងជាក្រចាប់សេះ។ស្ថាបត្យកម្មដែលភាពអស្ចារ្យគឺជណ្ដើរបុរាណជាថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ម៉ែត្រ ប្រកបដោយក្បាច់រចនាយ៉ាងល្អឯក៕No photo description available.No photo description available.