តារាសម្តែងភាពយន្តហូលីវ៉ូត លោក Van Diesel ដែលមនុស្សគ្រប់គ្នាបានស្គាល់គាត់ច្បាស់នៅក្នុងការសម្តែងរឿង Fast and Furious នោះ ទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោយពីបញ្ចូលសម្លេងនៅក្នុងខែ្សភាពយន្តមួយ ដែលជាតួអង្គដើមឈើឈ្មោះ Groot ។
នៅក្នុងការបញ្ចូលសម្លេងនេះ លោក Van Diesel និយាយតែ២ឃ្លាប៉ុណ្ណោះ គឺ “I am Groot” និង “We are Groot” ។ គ្រាន់តែពីឃ្លានេះ លោកទទួលបានប្រាក់ដល់ ៥៤.៥ លានដុល្លារ ពីក្រុមហ៊ុន Marvel។

គួរបញ្ជាក់ផងដែរថា Van Diesel ធ្លាប់ជាតារាប្រុសសុីថ្លៃខ្លួន ថ្លៃជាងគេនៅក្នុងពិភពលោកកាលពីឆ្នាំ ២០១៥ជាមួយនឹងរឿង Fast and Furious 7 ដោយបច្ចុប្បន្នបុរសវ័យ ៥៥ឆ្នាំនេះ មានទ្រព្យសម្បត្តិដល់ទៅ ២២៥លានដុល្លារ៕
ប្រភព: Koimoi