Connect with us

បច្ចេកវិទ្យា

មុខងារប្រើប្រាស់ប្រចាំថ្ងៃទាំង៥នៅលើ Telegram ដែលលោកអ្នកគួរតែចេះ (ភាគ២)

តេឡេក្រាម ជាកម្មវិធិទំនាក់ទំនងសង្គម ដ៏ពេញនិយមនាសម័យបច្ចុប្បន្ន ថ្ងៃនេះសារព័ត៌មាន KBN សូមណែនាំវិធីសាស្ត្រងាយៗ ដែលយើងតែងជួបជាប្រចាំថ្ងៃរាល់ពេលប្រើប្រាស់តេឡេក្រាម។

1.ដូរម៉ូដផ្ទៃប្រើប្រាស់: មុខងារនេះអ្នកអាចប្ដូរផ្ទាំង background ឆាតៗរបស់អ្នកបាន

  • របៀបប្ដូរ៖ Telegram > Settings > Appearance
  • មកដល់ផ្ទាំង Appearance អ្នកអាចកែប្រែអ្វីផ្សេងៗដូចប្រាប់ខាងលើ តាមមុខងារនីមួយៗបាន

2.កែសារ រួចផ្ញើរត្រឡប់ទៅវិញ:

  • ចុចលើសារណាមួយដែលអ្នកបានផ្ញើចេញ
  • ក្រោយមកចុចសង្កត់សារនោះឱ្យជាប់
  • ជ្រើសយក Edit សម្រាប់កែ
  • ជ្រើសយក Delete ដើម្បីលុប។ លុបមានពីរជម្រើស ដោយលុបសម្រាប់ខ្លួនឯង និងលុបសម្រាប់ទាំងអស់គ្នាតែម្ដង

3.ដាក់កាលវិភាគផ្ញើសារ

  •  ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ ណាមួយ
  • ចុចលើប៊ូតុងផ្ញើសារដែលមានសញ្ញាព្រួញឱ្យជាប់ > Schedule Message > បន្ទាប់មករើសថ្ងៃនិងម៉ោងផ្ញើ ជាការស្រេច

4. ដាក់លេខកូដ

  • Telegram > Privacy and Security > Passcode & Face ID
  • ចុចលើ Turn Passcode On > វាយបញ្ចូលលេខកូដ និងវាយបញ្ចូលលេខកូដម្ដងទៀតដើម្បីបញ្ជាក់
  • ត្រង់ចំណុចនេះ បើទូរសព្ទអ្នកម៉ូឌែលខ្ពស់អាច enable លើ Unlock with Face ID ដើម្បីស្គេនមុខរាល់ពេលចូលប្រើ Telegram បាន

5.ផ្ញើសារមិនឱ្យឮសំឡេង

  • ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ
  • ចុចលើប៊ូតុងផ្ញើសារសញ្ញាព្រួញឱ្យជាប់ > Send Without SoundLast apps standing? Telegram, WhatsApp duck Russia bans | Social Media News  | Al Jazeera

Advertisement