Connect with us

ព័ត៌មានកីឡា

កម្ពុជាទទួលបានមេដាយមាសមួយគ្រឿងទៀត នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១

កម្ពុជាបានសម្រេចគោលដៅមេដាយមាសតាមការគ្រោងទុកក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ទាំងព្រឹត្តិការណ៍ប្រកួតមិនទាន់ចប់។May be an image of 10 people, people standing and indoor

នៅក្នុងថ្ងៃនេះ កម្ពុជាបន្តរកបានមេដាយមាសមួយទៀត លើវិញ្ញាសាក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស)  ដោយបានបំបាក់ថៃ ដោយលទ្ធផល ៣-១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៤ ខែសីហានេះMay be an image of 8 people, people playing voleyball and indoor

គួរបញ្ជាក់ផងដែរថា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡា១១ប្រភេទចូលរួមប្រកួត៕May be an image of 4 people and indoor

Advertisement