ភ្នំពេញ៖ នៅក្នុងឪកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតអោយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម មុននឹងចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាពេលខាងមុន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការកំណត់ យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃដែលកាន់ទុក្ខ នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅទូទាំងប្រទេស និងបានអោយគ្រប់ស្ថាប័នទាំងអស់រូវហូតទង់ជាតិពាក់កណ្តាលដង។
គួរបញ្ជាក់ផងដែរថាសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ដោយជរាពាធ៕

