កាលពីថ្ងៃពុធម្សិលមិញនេះ ទីក្រុងប៉េកាំងបានសម្រេចចិត្តបិទការនាំចូលក្រូចឆ្មារ ត្រសក់កក និងត្រី ពីកោះតៃវ៉ាន់ បន្ទាប់ពីលោកស្រី Pelosi ធ្វើទស្សនកិច្ចនៅលើទឹកដីកោះនេះ។ 
នៅក្នុងនោះប្រទេសចិន មិនបានបិទការនាំចូលបន្ទះឈីបពីប្រទេសតៃវ៉ាន់ ចូលមកកាន់ប្រទេសរបស់ខ្លួនទេ ព្រោះថាឈីបជារបស់សំខាន់ដែលចិនត្រូវការជាចាំបាច់សម្រាប់បង្កើនវ័សបច្ចេកវិទ្យារបស់ខ្លួនអោយកាន់តែទំនើប។
ក្នុងអំឡុងស្ថានភាពដ៏តានតឹងរវាងប្រទេសទាំង២នេះ ចិនកាន់តែត្រូវការបន្ទះឈីប processor ដើម្បីផ្គត់ផ្គង់ទៅលើរោងចក្រផ្គុំស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត សម្រាប់លក់ចេញទៅក្រៅប្រទេស។
គួរបញ្ជាក់ផងដែរថា ប្រទេសដែនកោះដ៏តូចមួយនេះ គឺជាឃ្លាំងផលិតឈីបដ៏ធំមួយនៅក្នុងពិភពលោក ដែលប្រទេសមហាអំណាចជាច្រើនបានបញ្ជាទិញឈីប ឬសារធាតុផ្សំផ្សេងៗទៀត ដើម្បីជាជំនួយក្នុងវិស័យបច្ចេកវិទ្យា៕
ប្រភព: ABC news