Connect with us

សុខភាព

មិនមែនឲ្យតែទទួលទានជាតិប្រៃ​ សុទ្ធតែបំផ្លាញសុខភាពទាំងអស់នោះទេ !!

អំបិល គឺជាគ្រឿងទេសដ៏សំខាន់មួយសម្រាប់ចុងភៅគ្រប់រូបដែលមិនអាចខ្វះបានក្នុងការចម្អិនអាហារប្រចាំថ្ងៃ ដើម្បីជួយបង្កើនរសជាតិអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់ ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលបានដឹងអំពីអត្ថប្រយោជន៍របស់អំបិល  និងសារធាតុសំខាន់ៗនៅក្នុងអំបិលដែលរាងកាយត្រូវការផងដែរ។ លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ពីអំបិលដូចខាងក្រោម ប្រសិនជាអ្នកប្រើប្រាស់វាក្នុងកម្រិតត្រឹមត្រូវ ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwfMhuhsQF4D27gSEhv7oIgZzTk4qT7-xNFDGMGw1EkvaovaggeQ7gzwsZ3YvfZs2xV_FdY730-yyp7vnBV1arEdomeucpGJeFKEd4gif6s2zbWdJ8pVmBT0u6ALYAcHKjDC9iRkORHodZoedmW76V-8jApnbYTFORdUMq1RnBVIRNS2KTD3P_Q2CyBg/s1280/photo_2022-08-04_15-12-21.jpg

  • ជួយឱ្យក្រពេញទីរ៉ូអ៊ីតដំណើរការធម្មតា

ក្រពេញទីរ៉ូអ៊ីតដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ ដូច្នេះដើម្បីធ្វើឱ្យក្រពេញទីរ៉ូអ៊ីតដំណើរការបានត្រឹមត្រូវ នោះរាងកាយគឺត្រូវការសារធាតុអ៊ីយ៉ូត ។ ដែលសារធាតុនេះជាសារធាតុរ៉ែដែលមាននៅក្នុងអាហារជាច្រើន ជាពិសេសមាន​ច្រើន​បំផុត​នៅក្នុង​អំបិល។ ដូច្នេះប្រសិនបើអ្នកធ្វើការបរិភោគអំបិលក្នុងកម្រិតត្រូវត្រឹមដែលរាងកាយត្រូវការនោះ ក្រពេញទីរ៉ូអ៊ីតនៅក្នុងរាងកាយរបស់អ្នកក៏ដំណើរការបានល្អផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt9GtlzYN2E8WPnZf52DY4mmTGD0MUb2RUYacHQfcJOPfcm-6cNcJhzOibuBcWsWKTZAfvW_KxZ6KSVVfsCp2BL3aq4Vr4hzeLb_lOYNVp3oCANMMVIBiuF0JjSJa3bu4XbuvSYGUwFW1_mC81QArXWvn2Ko1h1j8JkwIA6FchAB6KDUEUMkoGECEGZQ/s1024/dietary_salt_GettyImages1182718370_Header-1024x575.webp

  • ជួយរក្សាជាតិទឹកក្នុងខ្លួន

អំបិល ក៏មានសមត្ថភាពក្នុងការជួយលើកកម្ពស់កម្រិតរក្សាទឹក ឱ្យមានសុខភាពល្អ និងតុល្យភាពអេឡិចត្រូលីត ដែលចាំបាច់សម្រាប់សរីរាង្គឱ្យដំណើរការបានត្រឹមត្រូវផងដែរ ។ ដោយកោសិកា សាច់ដុំ និងជាលិការបស់អ្នកត្រូវការទឹក ដូច្នេះហើយអំបិលគឺមានសមត្ថភាពក្នុងការជួយផ្នែកទាំងនេះនៃរាងកាយរបស់អ្នកនិងរក្សាកម្រិតជាតិទឹកបានត្រឹមត្រូវក្នុងរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjGRVBrqHGcdNigWQTxEzbCpdCthCrcwb1kbp7utek5a0x64N4KBOiSH4xRK6eZEwh-ay5NG-A_fEMLOuFRzxEnNZZXRgNTmpsNh04Cnym9SyAAk7sYFZ5jtjjlUGu72sS_G8HiRXxx0rkmbQuIcJVfHszoaXW51ZmoEOSlc2KydljM8tPQQwzU9wYxQ/s732/salmon-salt-keto-omega-fish-732x549-thumbnail.jpg

ការពារសម្ពាធឈាមទាបការទទួលទានរបប​អាហារ​ដែល​មិន​ផ្តល់​ជាតិ​សូដ្យូម​គ្រប់គ្រាន់សម្រាប់រាងកាយ​ ​ក៏​អាច​នាំ​ឱ្យ​មាន​សម្ពាធ​ឈាមចុះ​ខ្សោយផង​ដែរ។ ដែលជាទូទៅជាតិសូដ្យូមទាំងអស់នេះ ត្រូវបានគេរកឃើញនៅក្នុងអំបិល។ដូច្នេះការទទួលអំបិលក្នុងកម្រិតត្រឹមត្រូវ សម្រាប់រាងកាយត្រូវការពិតជាអាចជួយការពារអ្នកេពីជំងឺសំពាធឈាមទាបបានយ៉ាងមានប្រសិទ្ធភាព ។  –       ធ្វើអោយប្រសើរឡើងនូវរោគសញ្ញានៃជំងឺសរសៃឈាម ដោយអ្នក​ដែល​មាន​ជំងឺ​សរសៃ​ឈាម ត្រូវបានគេដឹងថាងាយជួបប្រទះនឹងការ​បាត់បង់​ជាតិ​អំបិល​ច្រើន​ជាង​មនុស្ស​ធម្មតា​។ ដូច្នេះហើយទើបជាហេតុធ្វើឲ្យពួកគេត្រូវការទឹក និងអំបិលបន្ថែមជាច្រើនទៀតនៅក្នុងរបបអាហាររបស់ពួកគេ ដើម្បីជៀសវាងការខ្វះជាតិទឹក។ ប៉ុន្តែអ្នកជំងឺទាំងអស់នេះក៏គួរតែមានការបរិភោគអំបិលក្នុងកម្រិតមួយដែរត្រឹមត្រូវផងដែរ​ ដើម្បីចផសវាងគ្រោះថ្នាក់ចំពោះសុខភាព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTsOpQ_BB2aD_u4Q4v7bCoI2rKPYqjqTNj0C0OVU8kLhNlkZeh9CAvvKaD9Cq-ECAy_C0CcRBZoCWZ5ZZM9GfjnmUck0mTZ0tQW875UwSEcG89rj9zHihTD6-Bz-ULuDxAFZ1Gn0odwoB1CEwrJXZSSI6_e0UwdQPncrXXVJUq-4BKzqFzmiDvj82zew/s3000/salts_crop-315d3bcfc88c4b0fb80fc907521881ab.jpg

Advertisement