ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំជាងគេនៅលើពិភពលោក Samsung គ្រោងនឹងប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយនៅថ្ងៃទី១០ ខែសីហាខាងមុខនេះ។
អ្នកវិភាគបច្ចេកវិទ្យាដ៏ល្បីៗ បានអះអាងថានៅក្នុងថ្ងៃទី ១០ ខែសីហាខាងមុខនោះ Samsung នឹងបញ្ចេញម៉ូឌេលទូរស័ព្ទ ដែលអាចបត់បានគឺ Samsung Galaxy Z Flip 4 និង Samsung Galaxy Z Fold 4 ដែលជាប្រភេទទូរស័ព្ទដ៏ទំនើបបំផុតរបស់ពិភពលោក។ មិនតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍នោះ Samsung ក៏គ្រោងបញ្ជេញនាឡិកា Samsung Galaxy Watch 5 និង Galaxy Buds 2 ផងដែរ។
តារាងតម្លៃគ្រោងទុក:
- Galaxy Z Fold 4 256GB តម្លៃ 1841ដុល្លារ, 512GB 1964ដុល្លារ
- Galaxy Z Flip 4 256GB តម្លៃ 1135ដុល្លារ, 512GB 1196ដុល្លារ
- Galaxy Watch 5 40mm តម្លៃ 306ដុល្លារ, 4G 349ដុល្លារ
- Galaxy Watch 5 44mm តម្លៃ336, 4G 387ដុល្លារ
- Galaxy Watch 5Pro 45mm តម្លៃ 480ដុល្លារ ,4G 510 ដុល្លារ

ប្រភព: Cnet