Connect with us

តារាអន្តរជាតិ

ក្រុមហ៊ុនឡាន Ferrari ពិន័យ Kim Kardashian ១ជីវិតមិនអោយទិញរថយន្តរបស់ខ្លួន

កំពូលតារាម៉ូឌែល Kim Kardashian ដែលមានទ្រព្យសម្បត្តិជាង២ពាន់លានដុល្លារ និងជាអ្នកដែលចូលចិត្តឡាននោះ ត្រូវបានក្រុមហ៊ុនឡានដ៏ល្បីរបស់ប្រទេសអុីតាលី Ferrari ពិន័យមិនអោយទិញរថយន្ត ពេញមួយជីវិតតែម្តង។

ការពិន័យទៅលើ Kim Kardashian នេះ គឹក៏ព្រោះតែរូបនាងមានលុយចេះតែទិញសឹងតែគ្រប់ម៉ូឌែលរបស់ Ferrari។ លើសពីនេះទៅទៀត Kim ចេះតែយកឡានដែលទិញរួចទៅអោយអ្នកផ្សេង ឬក៏យកទៅប្តូរពណ៌ ជាដើម។Kim Kardashian Gets Full Body Scan, Shares Lowered Body Fat Percentage | Entertainment Tonight

តាមក្រមសីល៍ធម៌របស់ក្រុមហ៊ុន Ferrari  មិនតម្រូវអោយភ្ញៀវផ្លាស់ប្តូរពណ៌ ឬយកទៅអោយនរណាម្នាក់នោះឡើយ ព្រោះវាបង្ហាញការមិនគោរពដល់អ្នកផលិតរថយន្ត និងម្ចាស់ក្រុមហ៊ុន។

តែយ៉ាងណាមិញ Kim Kardashian នៅតែអាចទិញ Ferrari បាន ក៏ប៉ុន្តែគឹបានតែសេរ៊ីទាបប៉ុណ្ណោះ មិនអាចទិញម៉ូឌែល limited Edition ឬម៉ូឌែលទំនើបៗចុងក្រោយនោះទេ។Kim Kardashian is seen on August 17, 2012 in Maui, Hawaii.

គួរបញ្ជាក់ផងដែរថា ក្រៅពី Kim Kardashian ក៏នៅមាន Justin Bieber, តារារ៉េប 50Cent និង Floyd Mayweather  ផងដែរ ដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ Ferrari។

ប្រភព:Pop Buzz