ហ្វេសប៊ុក៖ ជម្លោះរបស់រវាងលោក ហេង ឡុង និងលោក អ៊ឹម ជីវ៉ា កាន់តែក្តៅៗទៅ ហើយក៏មានការប្តឹងគ្នាទៅវិញទៅមកផងដែរ។ ជាពិសេសរឿង នេះ គឺត្រូវបានអ្នកនិយមលេងបណ្តាញសង្គមកំពុងតាមដាន ថានឹងមានរឿងអ្វីបន្ត។
ស្រាប់តែនៅថ្ងៃនេះ តាមរយៈផេក សិល្បករកម្ពុជារបស់លោក អ៊ឹម ជីវ៉ា បានសរសេរថា “សុំទោសបងប្អូនមហាជនទាំងអស់គ្នាទុកជាមុន?? ខួក្បាលខ្ញុំខ្សោយខាងគណិតវិទ្យា សូមអោយបងប្អូនជួយបូកលេខគុណលេខបន្តិចមើល ??? ក្នុង1ឆ្នាំទទួលអំណោយពីសប្បុរជន180000$ ( ដប់ប្រាំបីមុឺនដុល្លារ ) ដើម្បីជួយសិល្បៈចាស់ជរា! ចុះ5ឆ្នាំ លុយអំណោយសប្បុសជនមានប៉ុន្មានមុឺនដុល្លា$$$?? បងប្អូនជួយឆ្លើយខ្ញុំផង ?? តើសិល្បករចាស់ជរាក្នុងស្រុកខ្មែរមានប៉ុន្មាននាក់?? បើតាមខ្ញុំឃើញគេ post ជួយសិល្បៈចាស់ជរាម្តងៗតែម្នាក់ សិល្បៈចាស់ជរាខ្លះ១០០$ ខ្លះ ២០០$ អង្ករ១ប៉ាវ មី១កេះ ត្រីខពីរយួតូចនិង ?? ចឹងមួយខែជួយសិល្បករចាស់ជរាប៉ុន្មាននាក់?? ចំណាយណាស់ប៉ុន្មាន ក្នុង១ខែ ??? ចុះមួយឆ្នាំចំណាយអស់ប៉ុន្មាន???
សូមបងប្អូនមហាជនជួយឆ្លើយផង ព្រោះខ្ញុំល្ងង់ខាងគណិតវិទ្យា ! ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕
