ប្រាសាទយឺ គឺជាប្រាសាទបុរាណខ្មែរស្ថិតនៅក្នុងឃុំប្រាសាទយឺ ស្រុក ប្រៃបុង ខេត្តស៊ីសាកេត ដែលធ្លាប់ជាអតីតដែនដីរាជាណាចក្រអង្គរ បច្ចុប្បន្នស្ថិតក្នុងប្រទេសថៃ។
តាមឯកសារខាងថៃបានបញ្ជាក់ច្បាស់ៗថា ប្រាសាទនេះ គឺជាប្រាសាទបុរាណខ្មែរ សង់នៅលើទីទួលមានស៊ុមទ្វារ ផ្ដែរ សសរពេជ្រធ្វើអំពីថ្មភក់ និងតួប្រាសាទធ្វើអំពីឥដ្ឋ ប៉ុន្តែបច្ចុប្បន្នរងការបាក់បែកសឹងអស់ទៅហើយ នៅសល់តែផ្ដែរ និងស៊ុមទ្វារប៉ុណ្ណោះដែលនៅឈរ។

ប្រាសាទយឺនេះ មានរាងជាការ៉េ ត្រូវបានសាងសង់នៅពុទ្ធសករាជទី ១៦-១៧ ឬនៅសតវត្សទី ១០ និង១១ ក្នុងរចនាបថឃ្លាំង និងបាពួន អាចក្នុងរជ្ជកាលព្រះបាទឧទយទិត្យវរ្ម័នទី២ ឬ ព្រះបាទហ៌សវរ្ម័នទី៣៕
