Connect with us

សុខភាព

តើម្ដាយដែលឆ្លងជំងឺកូវីដ១៩ អាចបំបៅកូនដោយទឹកដោះរបស់ខ្លួនទៀតបានដែរឬទេ?

ជំងឺកូវីដ១៩ គឺជាជំងឺរាតត្បាតដ៏កាចសាហាវមួយសម្រាប់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់នៅលើពិភពលោក  ដែលវាបានឆក់យកជីវិតមនុស្សរាប់លាននាក់ត្រឹមតែមួយប៉្រព្រិចភ្នែកនាពេលកន្លងទៅ ។ ហើយបើទោះបីជាពេលនេះជំងឺកូវីដ១៩ បានធូរស្រាលជាមុនក៏ដោយ ក៏ប៉ុន្តែនៅតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកនៅតែបន្តមានការឆ្លងដដែល ។

ជាមួយគ្នានេះក៏មានសំណួរជាច្រើន ដែលបានធ្វើការលើកឡើងជុំវិញករណីម្ដាយជាប់បំបៅដោះកូន ខណៈពេលដែលពួកគេកើតមាននូវជំងឺកូវីដ១៩ តើនៅអាចបន្តបំបៅទឹកដោះកូនរបស់ពួកគេបានទៀតដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuZ_8qpGNLsHdmGf3hfq0RPc6v4w0Hqn9GB0BvnhMUxnkCgemJb80hh0dZ-ac7iPamP9OXiBtBgC9WixaBKLbD7IYraqRu1HNzoqwy15rsKdRddIqfY_gwmYWGzgnV9onPopZ469gb50buEXcpX_tPHcl_IAf6FIGdGtngNsSBJoTK6AfbWhyHfaxQiw/s765/UNI341033_0.jpg

យ៉ាងណាមិញបើយោងទៅតាមលោកវេជ្ជបណ្ឌិត Suwanchai Wattana Yingcharoenchai  ជាអគ្គនាយកនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្នុងស្ថានភាពជំងឺកូវីដ១៩ ម្តាយក្រោយសម្រាលដែលសង្ស័យថាខ្លួនមានការឆ្លង ឬផ្ទុកនូវមេរោគ COVID-19  នៅតែអាចបន្តបំបៅកូនដោយទឹកដោះរបស់ពួកគេជាធម្មតាបាន ដោយគ្មានបញ្ហាអ្វីនោះទេ ។

ជាមួយគ្នានេះក៏មានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានបង្ហាញប្រាប់ឲ្យដឹងបន្ថែមទៀតផងដែរថា  ប្រសិនបើម្តាយមានផ្ទុកមេរោគជំងឺកូវីដ១៩ ប៉ុន្តែក្នុងកម្រិតស្រាល។ ពួកគេនៅតែអាច​បន្តបំបៅ​ដោះកូន​បាន​តាម​ធម្មតា ប៉ុន្តែ​ត្រូវ​តែ​ការពារ និង​អនុវត្ត​តាម​ការណែនាំ​យ៉ាង​តឹងរ៉ឹងរបស់ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ដូច​ខាងក្រោម​នេះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NKigRhT4E78wc3lHUVCzq_EHkCLKCopSzU9YwDCSDHk84abF3LKgjdVpFtrcEdYHYZXCA-lexX4kTJ-qJnodcS2DD0NPEvzp4n3lfi8SiYXsHG-2G0BlEw7frrS1n4m7ESNYAp_uVyflw7oOWJ--c5zV81J5KXUF9z5LwyNeOWRWZSlsP9TcDu5TVg/s1200/breastfeeding-nut-l.jpg

  • គួរមានការរក្សាគម្លាត យ៉ាងតិច 2 ម៉ែត្រពីម្តាយទៅកាន់ទារក ឬមានវាំងននបាំង
  • ពាក់ម៉ាស គ្រប់ពេលដែលអ្នកនៅជាមួយកូន
  • លាងសម្អាតដៃរបស់អ្នកឱ្យបានហ្មត់ចត់ជាមួយសាប៊ូ និង ទឹកឬជែលអាល់កុលដែលមានកំហាប់ 70 ភាគរយឬច្រើនជាងនេះមុនពេលេពាល់ប៉ះទារក
  • ត្រូវលាងសម្អាត និងសម្លាប់មេរោគលើផ្ទៃផ្សេងៗ ដែលអ្នកជំងឺបានប៉ះ
  • ដើមទ្រូងក៏គួរតែត្រូវបានសម្អាតឲ្យបានម៉ដចត់មុនពេលបំបៅទារកផងដែរ (ព្រោះនៅពេលក្អកឬកណ្តាស់វាអាចប៉ះនៅលើទ្រូង)
  • ហាមយកដៃទៅប៉ះផ្ទៃមុខ ច្រមុះ ឬមាត់របស់អ្នក រួមទាំងការថើបថ្ពាល់របស់កូនអ្នកនៅពេលបំបៅកូនផងដែរ
  • ប្រសិនបើម្តាយមានរោគសញ្ញាធ្ងន់ធ្ងរ យើងសូមណែនាំកុំបំបៅកូនដោយទឹកដោះម្តាយឲ្យសោះ  ប៉ុន្តែអ្នកអាចជំនួសដោយការច្របាច់ និងរក្សាទុកទឹកដោះជំនួសទើបជាការល្អប្រសើរ ៕
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUyUkfM-nZQut2d6A06-9iRURQSiWFBu5LhOaU953qHCUc5l_OiLkwgkTOfsYUdF5I_Z5LcP1iXNauwavUadG6p4nzag42K0rkmq7PK_IITDHDWKp7O62PClYLgERgizns4JvBCk5_9c3khVWBSAfslCvbe73VKhU_Uj4jQO60-DkTSzu2Oqn39P717Q/s800/photo_2022-08-05_14-59-45.jpg

Advertisement