Connect with us

សុខភាព

តើពណ៌របស់ស្ពៃបូកគោ អាចបង្ហាញប្រាប់អំពីអ្វីខ្លះទៅកាន់អ្នកទទួលទាន ?

ស្ពៃបូកគោ ត្រូវបានគេដឹងថាជាបន្លែដ៏ពេញនិយមមួយប្រភេទដែលប្រជាជននៅក្នុងតំបន់អាស៊ីនិយមចូលចិត្ត ។ ដោយបន្ថែមពីលើការកែច្នៃជាមុខម្ហូប ស្ពៃបូកគោក៏ជាបន្លែមួយប្រភេទដែលមិនអាចខ្វះបាននៅក្នុងមុខម្ហូបគីមឈីដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េផងដែរ ។  មិនត្រឹមតែប៉ុណ្ណោះវាក៏ជាបន្លែដែលសម្បូរទៅដោយវីតាមីនជាច្រើន ព្រមទាំងផ្ដល់នូវគុណប្រយោជន៍សម្រាប់រាងកាយក្នុងការព្យាបាលជំងឺ ថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPMytWFYwhb-RvTgtvyO9KBOuxrD-eDScuxcdN4cRmD-PXpU_NavvEE22HH2L3FYTGVEQFqYB0fTy4xZox3_i2ZxDuS6r3d4TGFHliJSMwvZSMdmkhVygJXP9R21b-rf1WiQgPS9X6vBOt4ag-KYr7fDO4Mv6C5gqFMhwHSZAFgZp8pfY37oRFBiBr_A/s750/chinese-cab.jpg

ជាមួយគ្នានេះស្ពៃបូកគោត្រូវបានគេដឹងថា មានប្រភេទ គឺពណ៌ស និងពណ៌បៃតង ។ ត្រង់ចំនុចនេះប្រាកដជាមានមនុស្សជាច្រើនឆ្ងល់ថា តើស្ពៃបូកគោពណ៌អ្វីដែលផ្ដល់នូវគុណតម្លៃខ្ពស់ចំពោះសុខភាពជាង ។

ដូច្នេះថ្ងៃនេះKBN យើងនឹងធ្វើការបកស្រាយបង្ហាញជូនដូចខាងក្រោម ៖​

ស្ពៃបូកគោពណ៌សជាធម្មតាត្រូវបានគេយកមកលក់នៅលើទីផ្សារក្នុងខែកញ្ញា ខណៈដែលស្ពៃបូកគោពណ៌បៃតងត្រូវបានគេយកមកលក់នៅលើទីផ្សារនៅក្នុងខែតុលា ជារៀងរាល់ឆ្នាំ។ មូលហេតុដែលស្ពៃបូកគោបៃតង ត្រូវបានគេកាត់យកមកលក់ក្រោយស្ពៃបូកគោពណ៌សនោះ គឺដោយសារតែវាមានវដ្តលូតលាស់វែងជាងពណ៌ស ។​ ដូច្នេះហើយទើបធ្វើឲ្យស្ពៃបូកគោពណ៌បៃតង មានផ្ទុកនូវជាតិទឹកតិច មានជាតិសរសៃជាច្រើន ដែលធ្វើឲ្យស្លឹករបស់វាក្រាស់ និងរឹងជាងពណ៌ស ដែលធ្វើឲ្យវាមានរសជាតិផ្អែមឆ្ងាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm2vIg3Z_g1YiaueXoie7HJqA-D9vEtLkyk9diWeeedhGIbEl40oENQZKWq6yx-rejL8kTSlzTHfWsH8jW5yYi_ZDLsWT9AdNXf-MTzELHWViqH-c8MarubuNfVL6H-GLBB_Vt1qfdF8q5jDkm71nQZYk3YFa463bgVtbCPpPWLVVeGn6jgjAY1BEW1w/s1200/__opt__aboutcom__coeus__resources__content_migration__simply_recipes__uploads__2020__12__Quick-Easy-Kimchi-METHOD-2-4226310e13834c8c9c4bce6ed193265a.jpg

យ៉ាងណាមិញក្នុងន័យនេះមិនមែនមានន័យថា ស្ពៃបូកគោពណ៌ស មិនមានជាតិវីតាមីន និងសរសៃ ដែលជំនួយទៅដល់សុខភាពរាងកាយនោះទេ ។ វាពិតជាមានដូចគ្នា ប៉ុន្តែនៅក្នុងកម្រិតតិចតួចជាងពណ៌បៃតង និងមានផ្ទុកនូវជាតិទឹកច្រើន ដែលធ្វើឲ្យរសជាតិវាមិនសូវឆ្ងាញ់ដូចពណ៌បៃតងតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbPSYsKMMb2KABxoixTbDHlYbbewbGofM1_LXWe19NAb-ONfb2HV9J5nEzK2SeHusPaEa1SWRmPsqweXzBsTLraDjNR707FejG4svjYNl-C56v7WAA8OMgQKfMIAzJfqysXjQ8yzi7dZIc5ZfVVFq-sSbUssmalCwTOakkxmgzQHnlF-O0oddxl48yOQ/s3192/200515-Plant+Loving+Humans-Napa+Cabbage-Fattoush+Salad-3.jpg

ដោយឡែកស្ពៃបូកគោទាំងអស់ ក៏សុទ្ធតែត្រូវបានគេដឹងថា ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ ដោយវាមានផ្ទុកនូវវីតាមីនK ល្អសម្រាប់សុខភាពបេះដូង និងការពារជំងឺមហារីក  ព្រមទាំងសុខភាពពោះវៀន ជំរុញការរំលាយអាហារ  ជំនួយដល់ការពង្រឹងឆ្អឹង កាត់បន្ថយសម្ពាធឈាម ជួយបណ្ដេញជាតិពុលចេញពីរាងកាយ ព្រមទាំងបង្កើនការស្រូបយកសារធាតុចិញ្ចឹមចំពោះរាងកាយផងដែរ ​៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUUzmC0b9jIGDlUtdNuT7OXd1ZXIKuhQ61QYCOWCP1YZ8SPzJaIiUBIB8tuyV2YsiTSO0SIm6YE9kqV7oBmnWjZ3x04T15vnoSx3_obSd98q3RF8vP34uX0xZUV-3B5Tbknc_DPUspbj4NZKaa5Eo97IqHDJcln4VxxLGuso99_ODndWZKl8lKxMWa7g/s600/Chinese-Cabbage-Farming..jpg

Advertisement