Connect with us

បច្ចេកវិទ្យា

អស្ចារ្យណាស់! ក្រសួងប្រៃសណីយ៍ គ្រោងតបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រពីហុងកុង មកខេត្តព្រះសីហនុ

ក្រសួងប្រៃសណីយ៍ គ្រោងតបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រពីហុងកុង មកខេត្តព្រះសីហនុប្រវែងជាង២ ពាន់គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមនៅខែតុលាឆ្នាំនេះ និងអាចបញ្ចប់ នៅក្នុងឆ្នាំ២០២៤។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ក្រោយបញ្ចប់ ការតភ្ជាប់បណ្តាញនេះ នៅឆ្នាំ២០២៤ សមត្ថភាពinternet នៅកម្ពុជា នឹងកាន់តែទូលំទូលាយ ជាងមុន ដែលលែងព្រួយបារម្ភពីinternetខ្សោយ ព្រមទាំងទទួលបាននូវសេវាinternet ដែលមាន តម្លៃទាបជាងបច្ចុប្បន្ននេះ។

ឯកឧត្តម បន្តថា «យើងមានបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ប្រហែល៦៤០គីឡូម៉ែត្រ ហើយយើង កំពុងតែគិតគូរ តពីហុងកុង ប្រវែង២,៧០០គីឡូម៉ែត្រ។ គម្រោងរបស់យើងខែតុលា យើងនឹងចាប់ ផ្ដើមគម្រោងនេះ ហើយសង្ឃឹមថា ឆ្នាំ២០២៤ នឹងបញ្ចប់ មកដល់ស្រុកខ្មែរ»។

សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានអ្នកប្រើប្រាស់សេវា internet ចល័តប្រហែលជាង ១៧ លានស៊ីម និងសេវាអ៊ីនធឺណិតអចល័តជាង ៣១ម៉ឺន ប្រតិបត្តិករផ្តល់សេវាinternet ចំនួន៣៨ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកលើគោក និងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រចំនួន៥, បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងមាន ១៩,២៧៩ គីឡូម៉ែត្រ និងបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាត សមុទ្រ ក្នុងដែនសមុទ្រកម្ពុជាមានប្រវែង ៦៤០ គីឡូម៉ែត្រ៕

ប្រភព: ក្រសួងព័ត៌មាន

Advertisement