Connect with us

ព័ត៌មានជាតិ

ព្រះរាជបណ្ដាំចុងក្រោយ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី (មានវីដេអូ)

ហ្វេ​ស​ប៊ុ​ក​៖ កាលពី​ម្សិលមិញ​នេះ​នៅ​ផេ​ក​របស់​Royal du Cambodge បាន​បង្ហោះ​នៅ​ព្រះរាជបណ្ដាំចុងក្រោយ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «​ទេព​នាដ​វ​ដ្ដី​ឯក​» ដែល​អាច​មើល​ខ្លឹមសារ​ទាំងស្រុង​នៅ​វី​ដេ​អូ​ខាងក្រោម​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Royal du Cambodge បាន​សរសេរ​ថា “​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញ​ណ​ក្ខ័​ន្ធ សម្ដេច​រាជបុត្រី ព្រះ​រៀម នរោត្តម បុប្ផា​ទេវី ស្តេច​យាង​ទៅ​កាន់​ទីឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សម្ដេច​រាជបុត្រី ព្រះ​រៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះ​ជន្ម ៧៦​ព្រះ​វស្សា នា​វេលា​ម៉ោង ១២:៣០ នាទី ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ព្រះ​រោគាពាធ​។ ព្រះ​អង្គ ព្រះ​ប្រសូត​នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​១៩៤៣ នា​រាជធានី​ភ្នំពេញ ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល នាដ​ការី នៃ​របាំ​ព្រះរាជ​ទ្រព្យ​”៕

Advertisement