ហ្វេសប៊ុក៖ បន្ទាប់ពីលោក អ៊ឹម ជីវ៉ា ចោទសួររឿងលុយជំនួយ ១៨ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ មានរយៈពេល ៥ឆ្នាំមក។ ស្រាប់តែ លោក ហេង ឡុង បង្ហោះសារមួយនៅក្នុងផេករបស់ខ្លួនថា៖
“ទង្វើល្អ និងភាពសុច្ចរិត ក៏មានអ្នកប៉ាវយើងហូបក្តាមនេះដែរ មិនចាំបាច់ពុករលួយទេ តែបើខ្ញុំបានកេងបន្លំលុយកាក់អ្នកណាមួយដុល្លារ សូមឱ្យជីវិតខ្ញុំបរាជ័យ។ ប៉ុន្តែបើមានអ្នកណាម្នាក់មកចោទប្រកាន់ខ្ញុំ ខ្ញុំនឹងប្រើច្បាប់ដើម្បីការពារភាពស្អាតស្អំរបស់ខ្ញុំ ហើយកុំចោទប្រកាន់ថាខ្ញុំអាងអ្នកណាម្នាក់។ ច្បាប់គឺច្បាប់ សិទ្ធិបញ្ចេញយោបល់ មិនអាចប៉ះពាល់ដល់សិទ្ធិអ្នកដទៃបានទេ បើមិនសុំទោសខ្ញុំជាសាធារណៈទេ មានតែច្បាប់ទេដែលអាចរកយុត្តិធម៌ជូនខ្ញុំ។ សុំបញ្ជាក់: នេះគឺជាបទល្មើសព្រហ្មទណ្ឌ មិនមែនជាបទល្មើសរដ្ឋប្បវេណីទេ ក្រែងលោមិនចេះច្បាប់”៕
