Connect with us

តារាអន្តរជាតិ

មួយគូទៀតហើយ Ananda ប្រកាសសុំគូស្នេហ៍រៀបការក្នុងថ្ងៃខួបកំណើតយ៉ាងរ៉ូមែនទិក

ប្រទេសថៃ៖ មហាជនច្បាស់ជាបានស្គាល់ជាមួយនឹងតារាសម្ដែងស្រី Nat-Nitcha ក៏ដូចជាម្ចាស់ម៉ាកយីហោសម្លៀកបំពាក់ដ៏ល្បីក្នុងប្រទេសថៃ ក្នុងនោះគេបានដឹងថា​ថ្ងៃខួបកំណើតរបស់នាងលោក Ananda ដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាបា​នធ្វើឱ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានលុតជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិកក្នុងឱកាលថ្ងៃខួបកំណើតរបស់នាង។

កាលពីថ្ងៃទី៨ ​ខែសីហា ​ឆ្នាំ២០២២ នេះតារាប្រុសលោក Ananda Everingham បានធ្វើខួបកំណើតឱ្យមិត្តស្រី Nitcha ដែលជាគូស្នេហ៍ល្អូកល្អិនជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយពីសិក្សាមើលចិត្តគ្នាអស់រយៈពេលរាប់ឆ្នាំ។ នៅក្នុងកម្មពិធីខួបកំណើត Nitcha នេះផងដែរ គឺពិតជាបានរៀបចំយ៉ាងប្រណិតជាមួយនឹងភ្លើងពណ៌ប្រឿងៗពេលយប់យ៉ាងរ៉ូមែនទិក។

ជាមួយគ្នានោះអ្វីដែលខុសប្លែកពីឆ្នាំរាល់ដងក្នុងថ្ងៃខួបកំណើត Nitcha ក្នុងឆ្នាំនេះលោក Ananda បានធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងរំភើបជំនួស Nitcha ក្រោយពីលោកបានលុតជង្គង់សុំគូស្នេហ៍រៀបការក្នុងថ្ងៃដ៏ពិសេសមួយនេះ។

ពិតណាស់មិត្តភ័ក្តិដែលបានចូលរួម និងមហាជនអ្នកគាំទ្រពិតជាត្រេកអរជាខ្លាំង ព្រោះទីបំផុតមាន មួយគូទៀតហើយដែលបានសុំគូស្នេហ៍រៀបការបន្ទាប់ពីតារាល្បីៗមួយចំនួនក្នុងប្រទេស។

យ៉ាងណាមិញដំណឹងនេះពិតជាបានធ្វើឱ្យគ្រប់គ្នាលួចច្រណែនគូស្នេហ៍ទាំងពីរជាខ្លាំង ហើយក៏ជូនពរពួកគេឱ្យឆាប់បានប្រកាលដំណឹងថ្ងៃរៀបការក្នុងពេលឆាប់ៗខាងមុខនេះ៕ ប្រភព៖ Kapook

Advertisement