Connect with us

សុខភាព

ស្វែងយល់!! ពីការស្ទះពោះវៀន ដែលអាចគំរាមគំហែងដល់អាយុជីវិតរបស់អ្នកបានយ៉ាងងាយ

ការស្ទះពោះវៀន គឺជាស្ថានភាពមួយដែលធ្វើឲ្យមានការស្ទះ និង​រំខាន​ដល់ពោះវៀន​ធ្វើ​ឱ្យ​អាហារ និង​វត្ថុ​រាវ​ផ្សេងៗ​មិន​អាច​ឆ្លង​ទៅ​ពោះវៀនតូច ឬពោះវៀនធំបាន ។ ជាងនេះទៅទៀតវាក៏ ​អាច​បណ្តាល​ឱ្យ​កើតមាន​រោគ​សញ្ញា​មិន​ប្រក្រតីមួយចំនួន​ដូច​ជា​ ឈឺពោះ ចង្អោរ ក្អួត ឬ​រាគ ផងដែរ ។

ប្រសិនជាអ្នកកើតមាននូវអាការៈទាំងអស់នេះហើយទុកចោលដោយ​មិន​មានការ​យកចិត្តទុកដាក់ និងព្យាបាលនោះវា​អាច​នាំឱ្យកើតមាននូវផលវិបាកធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិតថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Ul7zmc80awmdtvG6q4vbXLcJZMeFgW53XNi0jxIwiZ0LCa-hlhFEYRyS5hYLs9S0RSigkAAdMmqoHcEogi_1sIrBaTHmVYjF-Ep7jjcXvr__JXIR8yAWA_ajXLXNNdBmyd1BDe64spEDkXP6rtNXpjz8FyArlf8Ix14-no-ad7VMMKcwSrHusY6NoA/s600/Patient-with-GI-1082021516.jpg

យ៉ាងណាមិញមូលហេតុនៃការស្ទះពោះវៀនទាំងអស់នេះ ត្រូវបានគេរកឃើញតាមរយៈ សរសៃចងនៃជាលិកា (ស្អិត) នៅក្នុងពោះដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការវះកាត់រួច , បណ្ដាលមកពី Hernias , មហារីកពោះវៀនធំ ,  ការប្រប្រាស់ថ្នាំមួយចំនួន ឬបណ្ដាលមកពីពោះវៀនដែលរលាក ក៏ដូចជាបណ្តាលមកពីលក្ខខណ្ឌមួយចំនួនដូចជាជំងឺ Crohn ឬ Diverticulitis ជាដើម ។

បើយោងទៅតាមវេជ្ជបណ្ឌិត Supamas Chuenaksorn ជាគ្រួពេទ្យជំនាញផ្នែកក្រពះពោះវៀន និងជំងឺថ្លើម នៃនាយកដ្ឋានវេជ្ជសាស្ត្រផ្ទៃក្នុង មហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi Mahidol បានធ្វើការបង្ហាញឲ្យដឹងថា ការឈឺពោះដែលបង្ហាញពីអាការៈហានិភ័យនៃការស្ទះពោះវៀន អាចត្រូវបានសង្កេតដោយខ្លួនឯងដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUNwwZRuFEFnqhkuDw_6Q6RXGcqWqdIfg0Awt-ztqVZRbXZ6Mj-roMk6bB-gvuzLeQUVm_zC0VCIRF75xtjDp0MCxtMapfz1cSivY5MNFIwa9D6UzQ_v7RK8qWxvC9IlFvbnKO8oGjm31fft2iMb85dl3bsCA0uMbZ0uQ8TrL8wcJ551Bcg_7MZyTxA/s500/images_medium_g09mr26g02x.jpeg

  • ឈឺពោះធ្ងន់ធ្ងរនៅក្រោមឆ្អឹងជំនី ឬផ្ចិត
  • ឈឺពោះរមួល ប៉ុន្តែនឹងមានការធូរស្រាលវិញ
  • ឧស្សាហ៍ហើមពោះ
  • ជីពចរដើរលឿនជាងធម្មតា
  • ដង្ហើមដកលឿនខុសធម្មតា
  • បាត់បង់ចំណង់អាហារអសមត្ថភាពក្នុងការធ្វើចលនាពោះវៀន ឬបញ្ចេញឧស្ម័ន
  • ក្អួត ចង្អោរ
  • ទល់លាមក
  • មានការហូរឈាមតាមរន្ធគូថ
  • និង រាគញឹកញាប់ជាដើម …។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifM5MBVUDPaL1kjQkVuBdyqrCxD_7oLHoI5KiL4l_Wa08YQZ9h2h4hK6IiV4SqfNfZ5uzv39Mosd4_EJO0nsKr33CE0wGLFN45_v4yixNc1YUcPf_1enPo1Yv1nDCky7fcGgBpYqW7u9i04rI7v4ZrqdQM75QHKaOshH_Hgee8u9JOIxp92GWi96WlxQ/s1920/intestine.jpg

ប្រសិនជាអ្នកកើតមាននូវរោគសញ្ញាណាមួយដែលសង្ស័យ លោកអ្នកគួរតែជ្រើសរើសការទៅជួបជាមួយគ្រូពេទ្យជំនាញ ក៏ដូចជាទៅទទួលការព្យាបាលឲ្យបានទាន់ពេលវេលាផងដែរ ដើម្បីចៀសវាងកើតមាននូវករណីធ្ងន់ធ្ងរណាមួយដែលអាចឈានទៅដល់ការគំរាមគំហែងចំពោះអាយុជីវិត ។

Advertisement