Connect with us

សុខភាព

តើការទទួលទាន ទឹកដោះគោស្រស់ និងយ៉ាអ៊ួ មួយណាល្អសម្រាប់រាងកាយជាង ?

ទឹកដោះគោស្រស់ ត្រូវបានគេដឹងថាជាប្រភេទទឹកដោះគោឆៅដែរ ក្រោយពេលប៉ាស្ទ័ររួច បាក់តេរីត្រូវយកចេញនៅសីតុណ្ហភាពទាបជាង 100 អង្សាសេ ប៉ុន្តែសារធាតុចិញ្ចឹមនៅតែមានការរក្សាដដែល ហើយបាក់តេរីដែលផ្ដល់ផលល្អចំពោះសុខភាព​ត្រូវបានគេរក្សាទុកនៅដដែល។

ចំណែកឯទឹកដោះគោយ៉ាអួ ត្រូវបានគេដឹងថាមានផ្ទុកនូវសារជាតិ fermented ដែលមានបាក់តេរីអាស៊ីតឡាក់ទិកមានប្រយោជន៍ចំពោះសុខភាព ប្រូតេអ៊ីន កាល់ស្យូម វីតាមីន និងសារធាតុ probiotic ដែលមានផ្ទុកនូវសារធាតុបន្ថែមអាហារ និងជាតិស្ករច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17Z1jqEDiLWDwmgTwuGo9eLdOACIBuckrHKgFWu1w_1kWm5MaDo2ULTo30fciWm2p_g62FzpVYgk4RhtGmFmkwcIMuNG3muVmXGT65GxwQcaJMH96N-_05QIgx25oELF5QwJUAdTJCHuXg-MPbbxf-ZyWCp7CvH25PDSYHI-mxyA1U-47QOiIVKhjwA/s1200/photo_2022-08-10_14-38-49.jpg

យ៉ាងណាមិញ ទឹកដោះគោស្រស់ មានជាតិកាល់ស្យូម ប៉ូតាស្យូម … ​​ជួយបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយ និងមានប្រយោជន៍សម្រាប់សុខភាព។ ចំពោះកុមារ​ដែល​ផឹក​ទឹកដោះគោ​ជា​ប្រចាំនឹងទទួលបាន​​អត្ថប្រយោជន៍ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ន៍ខួរក្បាល ពង្រឹង​ភាពស៊ាំ​របស់​រាងកាយ និង​ការពារពី​ជំងឺ​ផ្សេងៗ​។ ជាងនេះទៅទៀត ចំពោះស្ត្រីដែលផឹកទឹកដោះគោច្រើន នឹងពន្យារភាពចាស់នៃស្បែករបស់ពួកគេ ធ្វើឲ្យស្បែកស្រស់ថ្លា ។ ចំពោះមនុស្សចាស់ដែលមានក្រពះខ្សោយ ការផឹកទឹកដោះគោវានឹងជួយទៅប្រឆាំងនឹងការទល់លាមក និងជំងឺពុកឆ្អឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdbGRtHtadGjQFQABd1sQepfHAFiWjOmoKnwu586XIDb40tKsrUM_hNUY-_JB4U79qf3tWqfO2wOaXXsp1WdpAIcCP0Peaw_ryNgT4sVChjnw19lY0LKhJS4hq7DdJHlHoyXoQX9XIUS9lmEz3K1-lPfbSgK_E-Fk-66u5Opa_f_ekFEfcVNjuEXoPCQ/s1200/photo_2022-08-10_14-21-58.jpg

ដោយឡែកចំពោះទឹកដោះគោយ៉ាអ៊ួវិញ សម្បូរទៅដោយបាក់តេរីមានប្រយោជន៍សម្រាប់សុខភាពពោះវៀន ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ កាត់បន្ថយការកើតជំងឺក្រពះពោះវៀន។ ប៉ុន្តែដោយសារតែទឹកដោះគោយ៉ាអ៊ួមានផ្ទុកនូវសារជាតិ fermented និងការបន្ថែមសារធាតុដូចជាស្ករជាដើម ទើបជាហេតុនាំឱ្យមានការផ្លាស់ប្តូររសជាតិ ធ្វើឱ្យវាងាយស្រួលក្នុងការឡើងទម្ងន់ បើប្រៀបធៀបទៅនឹងទឹកដោះគោស្រស់ធម្មតា  ។ សរុបមកជាការល្អ សម្រាប់អ្នកដែលចង់បានសុខភាពល្អ ព្រមទាំងទទួលបាននូវរាងស្អាត មិនឡើងទម្ងន់ អ្នកគួរតែជ្រើសរើសការទទួលទានទឹកដោះគោស្រស់ ជាជាងការទទួលទានយ៉ាអ៊ួ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2wXg3lZx436oBwEkEQbCtHXzNJ7B2RXUeupcvjUm-TxMPu5Igc_GVBQdVE6F1A3xZl1NQuvhkxz3l3PJAXKLdmUclrxlePSdolVDcKP4q0HUtxE5RPqeMCqe5rMIpDUbAa7XpaNYwj8dKsRWAyU85JGO7JmrHhM91uKJsky-UE2GzjFdU4B4aMgCQ3g/s1000/intro-1614191116.jpg

 

Advertisement