Connect with us

សុខភាព

តើការប្រើប្រាស់សារធាតុមេឡាតូនីន ពិតជាសុវត្ថិភាពចំពោះសុខភាពរាងកាយមែនឬទេ ?

សព្វថ្ងៃនេះមានមនុស្សជាច្រើន កំពុងតែជួបប្រទះជាមួយនឹងបញ្ហានៃការគេងមិនលក់ រហូតធ្វើឲ្យពួកគេឈានទៅដល់ការប្រើប្រាស់ថ្នាំជំនួយសម្រាប់ការគេងលក់ថែមទៀតផង ។ ដោយថ្នាំងងុយគេងត្រូវបានគេដឹងថាមានផ្ទុកនូវជាតិ “មេឡាតូនីន” ក្នុងការ​ជួយ​ឱ្យ​គេង​លក់​ស្រួល​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwK8PSvIu-44vAoXQZ24A0Ug2b_Ayx6KfkqdBkhqJkXJIA4ukIYGAu9xpHuZ_s44F3UipsLums_oWN8fp6GIHeowAO7Yl96P5QvbvqbOBm0WsA8StUdewMk5dTSRK0M6lLXHOot8dbHwS3Xb_MSk6eNEF3bxgmRpCLM-g-GVaYA7zgsUZl5jH9Q6ihmw/s1280/photo_2022-08-10_13-30-43.jpg

មេតានីន ត្រូវបានគេដឹងថា គឺជាផលិតផលធម្មជាតិដែលមាននៅក្នុងរុក្ខជាតិ និងសត្វ។ ដោយវាត្រូវបានគេស្គាល់ជាចម្បងនៅក្នុងសត្វថាជាអរម៉ូនដែលបញ្ចេញដោយក្រពេញ pineal នៅក្នុងខួរក្បាលនៅពេលយប់ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងនៃវដ្តនៃការគេងនិងភ្ញាក់។

 

បើយោងទៅតាមវេជ្ជបណ្ឌិត Thidakan Rujipatanakul ឬ វេជ្ជបណ្ឌិត Ping  ដែលជាអ្នកឯកទេសខាងស្បែក និងថ្នាំប្រឆាំងភាពចាស់ បានបង្ហាញប្រាប់ថា សារធាតុmelatonin នៅក្នុងប្រទេសមួយចំនួនត្រូវបានគេចាត់ទុកថាជាអាហារបំប៉នដែលអាចរកបាននៅលើអ៊ីនធឺណិត ។ ជាមួយគ្នានេះវា​ក៏​ត្រូវ​បាន​គេ​ធ្វើ​នៅក្នុង​ទម្រង់ជាច្រើនដូចជា ​ចាហួយ​ផ្អែម​ដែល​ងាយ​ស្រួល​ញ៉ាំ​ដូច​ស្ករគ្រាប់យ៉ាងដូច្នេះ​ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXO9EzFm3viyIckeZRS_Vma2KelsfZqL0dUKJVXBH64jGkvf5wL5h2CjXaoV9AyHNUnXulSLJmcHvHJZfPN1BgIChnGZBPNst5wF8mJw234htS9heNQegi7BHpN1J8l5d6KUdapqGKWnuFu_EHdxv9QksqI5-mbG5MaENqSVzDZ1vtGP4ICvKcbGCICA/s700/photo_2022-08-10_13-38-59.jpg

ជាមួយគ្នានេះការ​ទិញនូវសារធាតុ​មេឡាតូនីន ឬ​ចាហួយ​ងងុយគេង​ដែល​ផ្ទុក​សារធាតុ​មេឡាតូនីន​មក​បរិភោគ​ដោយ​ខ្លួន​ឯង ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះក៏ត្រូវបាន​ចាត់​ទុក​ថា​ជា​ហានិភ័យដ៏គ្រោះថ្នាក់មួយសម្រាប់អ្នកប្រើប្រាស់ ដែល​អាច​រក​ឃើញ​មាន​ដូច​ជា៖ ឈឺក្បាល អស់កម្លាំង ងងុយគេងពេលថ្ងៃ និងសុបិន្តអាក្រក់ជាដើម ។ លើសពីនេះ ក៏មានការសិក្សាមួយចំនួនដែលបង្ហាញថា ការប្រើប្រាស់សារជាតិ melatonin រយៈពេលវែងបានផ្ដល់នូវគុណវិបត្តិជាច្រើនចំពោះសុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ ជាពិសេសសម្រាប់អ្នកជម្ងឺសម្ពាធឈាម ។

សរុបមក ថ្វីត្បិតតែ melatonin គឺជាអរម៉ូនដែលរាងកាយរបស់យើងផលិតដោយធម្មជាតិក៏ដោយ ប៉ុន្តែវាមិនមានន័យថា ការទទួលទានថ្នាំងងុយគេងដែលមានផ្ទុកនូវជាតិមេឡាតូនីន ទាំងអស់នេះសុទ្ធតែមានសុវត្ថិភាពដោយគ្មានផលប៉ះពាល់ចំពោះសុខភាពនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Lh9Ya1Y6-LFLW_3S-q-VXFseRU8DGee5eHMu-w2yU4yyyqmu4SxCl5vTLbJQZw7Y-hcUnKJbYOJIyvYvTbVazAvX6cWqoQa2JxYrnCPm10xLuiJtv5KE709HcU2ZhBmH6x_f_-We6GCTL4yx4_hvV0adFYbgr_YuxTaglxf0gsDMAEb3kqSvrA9TKQ/s1200/photo_2022-08-10_13-57-28.jpg

Advertisement