Connect with us

ព័ត៌មានជាតិ

កោះអាចម៍សេះ ទីឋានកោះដ៏ស្រស់ស្អាត ប៉ុន្តែមិនសូវមានមនុស្សស្គាល់

កោះអាចម៍សេះ មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងត្រូវធ្វើដំណើរតាមរយៈទូករបស់ប្រជាពលរដ្ឋ ដែលមានរយៈពេលប្រមាណពី ៤០នាទី ទៅ១ម៉ោងអាស្រ័យទៅតាមអាកាសធាតុ។ កោះនេះ គឺជាកោះអភិរក្សមួយស្ថិតក្នុងតំបន់គ្រប់គ្រងជលផលនៃប្រជុំកោះពោធិ៍ និងកោះទន្សាយ មានចម្ងាយប្រមាណ ១៣គីឡូម៉ែត្រពីក្រុងកែប។កោះអាចម៍សេះ - Visit Cambodia

បច្ចុប្បន្ននេះ ពុំសូវមានភ្ញៀវទេសចរទៅកម្សាន្តនៅកោះនេះច្រើននៅឡើយទេ ពីព្រោះពួកគេមិនសូវបានដឹងអំពីធនធានចម្រុះដ៏សម្បូរបែប ដែលកំពុងលាក់ខ្លួននៅលើទឹកដីដ៏ស្រស់សោភានៃខេត្តកែបនេះ។ នៅលើកោះនេះមានព្រៃឈើដ៏ខៀវស្រងាត់ ទឹកសមុទ្រថ្លាឈ្វេង មានគ្រួសតូចៗចម្រុះពណ៌គ្នារួមជាមួយនឹងសំឡេងរលកសមុទ្រ ដែលបន្លឺឡើងពីកម្លាំងខ្យល់ប្រៀបដូចជាចម្រៀងធម្មជាតិ សម្រាប់បំពេរអារម្មណ៍អ្នកទេសចរគ្រប់រូប ដែលមកកម្សាន្ដនៅទីនេះឱ្យភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ និងបន្សល់នូវតែស្នាមញញឹម។កោះអាចម៍សេះ - Visit Cambodia

អ្វីដែលពិសេសបំផុតនោះគឺ ភ្ញៀវទេសចរអាចមុជទឹកមើលជីវៈចម្រុះនៅបាតសមុទ្រផ្សេងៗដូចជា ស្មៅសមុទ្រ ផ្កាថ្មដែលមានរូបរាងប្លែកៗ ត្រីសមុទ្រដែលមានពណ៌ចម្រុះ ផ្សោតសមុទ្រ រួមជាមួយនឹងសេះសមុទ្រដ៏គួរឱ្យស្រឡាញ់ថែមទៀតផង។

គួរបញ្ជាក់ផងដែរភ្ញៀវទេសចរដែលមានគម្រោងទៅលេងកម្សាន្ដនៅកោះនេះ គួរត្រៀមនូវឡេការពារកម្ដៅថ្ងៃ ទឹកផឹក ព្រមទាំងត្រូវមើលពីការព្យាករណ៍អាកាសធាតុ និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការលេងទឹកផងដែរ៕កោះអាចម៍សេះ - Visit Cambodia

Advertisement