Connect with us

បច្ចេកវិទ្យា

ប្រធានាធិបតីកូរ៉េខាងត្បូង សម្រេចលើកលែងទោស អនុប្រធានក្រុមហ៊ុន Samsung

ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោក Yoon Suk-yeol បានផ្តល់ការលើកលែងទោសដល់អនុប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong ដើម្បីជួយយកឈ្នះលើ “វិបត្តិសេដ្ឋកិច្ចជាតិ”។

Korean business magnate Lee Jae Yong dismissed of 5 year imprisonment

លោក Lee Jae-yongត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំរួចស្រេចទៅហើយ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទស៊ីសំណូក។ ការលើកលែងនេះនឹងអនុញ្ញាឱ្យលោក Lee អាចអនុវត្តសកម្មភាពអាជីវកម្មដោយសេរីជាងមុន ហើយអាចបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយចំនួន ពីក្រុមហ៊ុន Samsung ។South Korean PM backs early return to work for paroled Samsung chief Lee Jae -yong | Financial Times

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក Han Dong Hoon បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖”ជាមួយនឹងតម្រូវការបន្ទាន់ដើម្បីជម្នះវិបត្តិសេដ្ឋកិច្ចជាតិ យើងបានលើកលែងទោសដោយប្រុងប្រយ័ត្ននូវមេដឹកនាំសេដ្ឋកិច្ច ដែលជាអ្នកដឹកនាំម៉ាស៊ីនកំណើនជាតិ តាមរយៈការវិនិយោគបច្ចេកវិជ្ជាសកម្ម និងការបង្កើតការងារ”៕

ប្រភព: US News 

Advertisement