Connect with us

សុខភាព

ហេតុអ្វីបានជាគ្រូពេទ្យជំនាញ តម្រូវឲ្យទារកបៅទឹកដោះម្ដាយ ជាជាងទឹកដោះគោ ?

នៅពេលនិយាយអំពីសារធាតុចិញ្ចឹមដែលមានប្រយោជន៍បំផុតសម្រាប់ទារកនោះ ច្បាស់ណាស់គឺគេនឹងលើកយក “ទឹកដោះម្តាយ” មកជាក់ជាមិនខាន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQsLyjAMM_11mXQ-HmzZA68RrCt3AWrpiq5TY2YFOEK175eOAYwcpwNdbKnnBpLXFkdvRmIVGA6vwhRHWKZGrcIhh5Ae4Le5LnGACFvwTXxjE8QFKKHcWVsE7TD-Kx5IsEdtwNHXFRuRXhgbBkfWwn5IQxOW-MFp3clcRRolRolbz5Na18be_o2qUIMg/s1920/breast-feeding.jpg

ដោយទឹកដោះម្ដាយ គឺពិតជាមានប្រយោជន៍ និងមានជីវជាតិខ្ពស់ ព្រមទាំងជាប្រភពអាហារពេញលេញបំផុតមួយសម្រាប់ទារក ដែល​ជួយ​ឱ្យ​ខួរ​ក្បាលទារក​មាន​ភាព​ឆ្លាត​វៃ ព្រមទាំងផ្ដល់នូវ​សេចក្តី​ស្រឡាញ់ និង​ភាព​កក់​ក្តៅ​ចំពោះម្ដាយទៅកាន់តែទារកបានយ៉ាងល្អ​ផង​ដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjefdec2DBmUT-j06WJO6Iu2MEouoqjsAo4hqQjYuUIvlwLEY07qjCRF3fLuvvTbVlM5cL6JjLdcMYd90NtipFyO60yQNc3rbHJQNEmbBWiyiRdjJbfLdFy5O1Lg5agS71yU7gKejF0Ld_GWjXEcWMLVe_xbmqc52y-ZHMvS_mbmkf1HmRSNNO1-cdBA/s926/photo_2022-08-12_13-33-15.jpg

ជាមួយគ្នានេះបើយោងទៅតាមអង្គការសុខភាពពិភពលោក (WHO) បានធ្វើការណែនាំថា ម្ដាយគ្រប់រូបគួរតែបំបៅកូនដោយទឹកដោះរបស់ខ្លួនយ៉ាងហោចណាស់ 6 ខែ និងអាចបន្តរហូតដល់ 2 ឆ្នាំ ។ ព្រោះតែទឹកដោះម្តាយមានផ្ទុកនូវសារធាតុជីវសាស្ត្រជាច្រើនដូចជាអង្គបដិប្រាណ និងប្រូតេអ៊ីន ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងអុកស៊ីតកម្ម និងវីតាមីនសម្រាប់ទារកបានយ៉ាងពេញលេញ ​រួមទាំងផ្ទុកនូវកោសិការស់ផ្សេងៗទៀត រួមទាំងកោសិកា និងបាក់តេរីដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់ទារកផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhycQZuXlOg-R-JJZo_05TIe-gCFuLmaiLeNK2h6vL2s3xLQRwQokk6mp2Y-KYRXlsMvkPFr0boEcVV13On6XiCvK0OPWndgBx77ehWnXZJojzqF9xDYaF-Tllu43lORlia4H0akkjsLr7GuTo5VXenOkf2j7V4cikLNOIwTw1u2HDXanyUZ8tL8qLOCw/s2121/damircudic-6a3973031071408b8b4b358d3e320a16.jpg

ដូច្នេះប្រសិនបើកូនរបស់អ្នកបៅទឹកដោះម្តាយបានត្រឹមត្រូវ នោះវានឹងជួយការពារទារកពីការឆ្លងមេរោគ និងកាត់បន្ថយឱកាសនៃជំងឺរ៉ាំរ៉ៃដូចជា ធាត់ ទឹកនោមផ្អែម នៅពេលពួកគេធំឡើង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRtNqD-K5kv3EijopFmaJttFniy3Y4GzRor966lVfFmTtbqt67yIQEQiV34kd5miMeMrz6rjRIgWyZqM7azzOUtqQsDvP8ZEK0pBRHfPdW_9vZ0Sr5z020L551WMEVq7EFrkrQUfVplCjP6ZMfyPc_idgNq40Pzh-qKu9FvAQIEc2NfwDRc9qoSO7Cjg/s1000/newborns-breastfeeding-hero_narrow.jpg

ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺទារកនឹងទទួលបានសារធាតុចិញ្ចឹមពេញលេញ ក្នុងការបង្កើតភាពស៊ាំនឹងជំងឺ  ងាយស្រួលក្នុងការរំលាយអាហារ និងទទួលទាន មិនងាយជួបប្រទះនូវបញ្ហាទល់លាមកថែមទៀតផង ៕

Advertisement