Connect with us

សុខភាព

ស្រឡាញ់សុខភាពថ្លើម មិនគួររំលងអាហារពណ៌ក្រហមទាំងអស់នេះឡើយ !

ថ្លើម ​គឺជាសរីរាង្គដ៏សំខាន់បំផុតសម្រាប់រាងកាយរបស់មនុស្សដែលមានទីតាំងស្ថិតនៅក្រោមសន្ទះទ្រូងនៃពោះ ។ ដោយវាមានមុខងារយ៉ាងសំខាន់ក្នុងការផលិតនូវទឹកប្រមាត់ ដែលជាសមាសធាតុអាល់កាឡាំងមួយប្រភេទក្នុងការជួយដល់ការរំលាយអាហារ តាមរយៈការពង្រាវជាតិ​លីពីត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpP6wuR0nHr9efXgyiJ-mSRPazNFdyccMjtRdeDA_UiJ-_S_hZVF-cDxwv5kQRtVqeVHeXnDgPP8xxU51V-5oYH1o8jMapJpuRx0TvK1SE6Dd3gSqbmK4oLD27HhO74-ThvlUcGBHYjF_BiBjaB6PY-U3hhVU-mxVaiCTHd1Kh-QVhvi4V1c_Eyzo2-w/s800/photo_2022-08-12_15-13-37.jpg

ជាងនេះទៅទៀតជាលិកាពិសេសរបស់ថ្លើម ក៏មានសមត្ថភាពក្នុងការសម្រួលដល់ប្រតិកម្មសារធាតុគីមីជីវសាស្ត្រកម្រិតខ្ពស់ៗជាច្រើន ដោយរាប់បញ្ចូលទាំងការសំយោគ និង​ការបំបែកម៉ូលេគុលសាំញ៉ាំតូចៗ ដែលភាគច្រើនគឺត្រូវការយ៉ាងចាំបាច់ដើម្បីឲ្យមុខងារសំខាន់ៗក្នុងរាងកាយមានដំណើរការទៅតាមធម្មតា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbG29AkXN6JhcXi0cDBnPYA6WLrb6JnhYDxIcedH5xB-C9kZ7w2yiT9fYzbgYIyUjCHMYZZ_FWIF_RMK82wH2l1XVt_vZHIOMvMLsvFbXauv5DA_RCyxDwA0GzUFvmhE6pw8TGCj3jnX6D3n8dzKCb25rdd3xNO740dV6KDll4tsUVVxTFHg-MdgAnHw/s3840/iStock-911340738.jpg

បន្ថែមពីនេះ ថ្លើមក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរមេតាបូលីស និងមានមុខងារជាច្រើននៅក្នុងរាងកាយ ដូចជាការស្ដុកទុកគ្លីកូសែន ការបំបែកសមាសធាតុ​របស់​កោសិកាឈាមក្រហម ការសំយោគប្លាស្មាប្រូតេអ៊ីន ការផលិតអ័រម៉ូន និងការបន្សាបជាតិពុលជាដើម។
ដូច្នេះ ដើម្បី​ការពារ​ថ្លើម និង​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ អ្នក​មិនគួររំលងអាហារពណ៌ក្រហមទាំង៥ខាងក្រោមនេះទេ ។

https://1.bp.blogspot.com/-FAuLauDDgf0/YvYLWHMvZ0I/AAAAAAAAArg/WiByYiI7x48lV_F5yIM9rwc1O7mZeMmpQCNcBGAsYHQ/s1200/diverse-women-exercise_6.25.21.jpg

  • ផ្លែប៉េងប៉ោះ

ប៉េងប៉ោះ​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព ដែល​មួយ​ក្នុង​ចំណោម​នោះ​គឺ​ការពារ​ការស្ទះ​ថ្លើម​ ដូច្នេះ ប៉េងប៉ោះគឺពិតជាល្អក្នុងការ​ជួយ​ការពារ​ជំងឺ​ក្រិន​ថ្លើម​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzWfL8iDRNb1BBecjDTgt87pnRuxOGPADEb4DEBU1KOBR1lzxQM1WadiqIEcL8b8yJTk-6N22lMz37nGAzkjlLqLLjPrgfgfdLzvXsTAMmXBVOixtqVEnGp_m1Wqs1Cp9lt4pJo9ZXh7soyCV0AYZg3TqHjy6VLxegnWpqCqwv3gd91A71oJHNQB_BNA/s1000/Benefits-of-Tomatoes.jpeg

  •   ផ្លែពុទ្រាក្រហម

ផ្លែ​ពុទ្រាក្រហម ​មាន​ប្រសិទ្ធភាពក្នុងការ​ចិញ្ចឹម​ថ្លើម និងការពារ​ថ្លើម​បាន​យ៉ាង​ល្អ​។ លើសពីនេះវាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមឈាម ជំរុញការបន្សាបជាតិពុលក្នុងថ្លើម និងធ្វើអោយប្រសើរឡើងនូវភាពស្លេកស្លាំងផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpcBhoyV-WyU1AePRwX3OxqbJApnnW2nNgxv6FhdFSV58RGCdmBWeBi0YCTZh-u8LPD2IjoD6JY3Zm6raZqTUqjiX-6s9IuOd531czQ_SD5VD8XGoOjpeVo9YwfwrreIFYnT_Zn6Jaj0s4II3OysRE3jKL391Rp2VQMtmdlsYvz3ZH-cFMjxTZYvkoZQ/s1100/61huSmSJaWL._SL1100_.jpg

  • ផ្លែស្រ្តបឺរី

ផ្លែ​ឈើ​នេះ​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះទេ ប៉ុន្តែវាថែម​ទាំង​មាន​ប្រសិទ្ធភាព​ក្នុងការបញ្ចុះ​កម្ដៅ និង​ការពារ​ថ្លើមថែម​ទៀត​ផង។ ដោយការការស្រាវជ្រាវបង្ហាញថា ផ្លែស្ត្របឺរី គឺជាផ្លែឈើដែលមានជាតិជូរប៉ុន្តែសម្បូរទៅដោយឥទ្ធិពលប៉ូវថ្លើម រួមទាំង​សារធាតុ​ចិញ្ចឹម​ដែល​អាច​ជួយ​ឲ្យអារម្មណ៍ស្រស់ស្រាយ ពង្រឹងភាពស៊ាំក្នុងរាងកាយ ជំរុញការស្រូបយកជាតិដែក និងរក្សាសកម្មភាពរបស់កោសិកាថ្លើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4S7AHoF89r6SRx5efNkWhwZym4eB4iLqnjxKZnqcmdQ2ZBSX4RgToCBpW6n_AMCIw7X1ino-iBf-a9iT3FV1cuqzQqoJTC1HzO_lkZT505uQqjIfkHfjNwA4ABNHgr6yV8mbi1vsYMy8S81ZuqpRTlR1-s7OzyrCRq0a0YJnqZ4E-2A9bobnZpTugdQ/s780/intro-1645245339.jpg

  • ផ្លែGoji berries

ផ្លែGoji berries គឺជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយជាតិស្ករ ប្រូតេអ៊ីន វីតាមីន ផូស្វ័រ ជាតិដែក និងសារធាតុចិញ្ចឹមជាច្រើនទៀត។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា  ផ្លែ goji berriesមានប្រសិទ្ធភាពចិញ្ចឹមថ្លើម ការពារកោសិកាថ្លើម និងពង្រឹងមុខងារថ្លើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វាក៏​ជួយ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​  ព្យាបាលការខ្សោយអវយវៈ វិលមុខ និងថយចុះការមើលឃើញដោយសារកង្វះឈាមនៅក្នុងថ្លើមផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFIgAzjx5kD1yGUW8_F3IFfIHdn4Afz0H_X9wiDaev-AUSGeplQyvOn7165j9KMhyjrOewmnAXaBa0FGU6PLpSxRHHx8Ldh4OktbjkTG-uplhxyPQJtsSvuwjeOfW8T69tY2ubrsXJLmU5e3s_UyV3vLIqcbQXBKPPXc9ohW1K6fO2iqhIFuM07-7nXA/s1000/8-Health-Benefits-of-Dried-Goji-Berries.jpg

  • ផ្លែទំពាំងបាយជូរក្រហម

ទំពាំងបាយជូរក្រហម គឺជាថ្នាំប៉ូវកំលាំងថ្លើមដ៏ល្អមួយ ដោយមានការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​ផ្លែ​ទំពាំងបាយជូរ និង​ទឹក​ទំពាំងបាយជូរ​ ពិតជាមាន​ឥទ្ធិពល​វិជ្ជមាន​ជាច្រើន​លើ​ថ្លើម ដូចជាកាត់បន្ថយការរលាក ការពារការខូចខាត និងបង្កើនប្រសិទ្ធភាពនៃដំណើរការប្រឆាំងអុកស៊ីតកម្ម៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR9_D9fU95d6rHTvFOGt8uWFdLV8BjI-7dpWaVx-pQY8aCyCjM0RGOVDTwlWz8aidln4zNKUXjFDV4M3TBn2zj30HdfkWtKhHSAzC-kSyptiKRzC9x3exQxIQ7IOjiNzYgu5If2l82WhuPUEhV31diJkZSh4jB9gP3-ITJBxTjai13GNEBUaCm40-u5g/s2000/grape-vine-red-9cm-p5016-38925_zoom.jpg

Advertisement