Connect with us

សុខភាព

រឿងទាំង៤យ៉ាង ដែលអ្នកមិនគួរធ្វើ​នៅពេលព្រឹក បើមិនចង់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ !  

នៅចន្លោះម៉ោង ៦-១០ ព្រឹក ត្រូវបានគេចាត់ទុកថា គឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុតសម្រាប់ការផ្លាស់ប្តូរសម្ពាធឈាមញឹកញាប់។ ចាប់ពីម៉ោងដែលអ្នកក្រោកពីគេងរហូតដល់ម៉ោង 10 ព្រឹក វាត្រូវបានគេដឹងថា គឺជាពេលដែលសម្ពាធឈាមរបស់អ្នកឡើងខ្ពស់បំផុត។ ប្រសិនបើមិនមានការគ្រប់គ្រងល្អនិងស្ថេរភាពនៃសូចនាករផ្សេងៗទេនោះ សរសៃឈាមនឹងត្រូវខូចខាតបានយ៉ាងងាយបំផុត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk8nh2CFKkm5n1bVwXAYrd-_K8pG-6FBs2__WSUEEWgMJyB2I7rrbAwpIYfIHNxicyEJu9iAXA3MTEpXpfxTDLzxTtq9hBERrDA6E2Ef9GFR0pcZesj0tTZoOrrWtBP88oKtG0J82BhOu1_FlQCRZNCO0WP86SqCoQebUzxXyEZFLIA-HgNA1vSCrozg/s780/intro-1634923377.jpg

 

បើយោងទៅតាមវេជ្ជបណ្ឌិតជំនាញផ្នែកជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល បានបង្ហាញឲ្យដឹងថា ជំងឺទាំងនេះគឺអាចលេចឡើងបានដោយងាយ ជាមួយនឹងសញ្ញាច្បាស់លាស់ បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេនោះ វា​អាចនឹង​គំរាម​កំហែង​ដល់​អាយុ​ជីវិត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKJ-FMqOHU4wn1HSju5oAfH6Oum-GV9fQr4tdPWtx3StS4z7eQLzgTU1aEMdnedFznKKZv0HT8BRQAC7Z9zfN9gTZL3p7N8BKcZN_0_v3o23btq8ljGiaYbPjk3N1CYFp2XkPcGC6vEICFoFx64hTiqdsxN27TjVbsMFHtqQM_VTi3KsZkUOWKTHBKgw/s630/heart-health-cardiologist-tips%20(1).jpg

ដោយស្ថានភាពទាំងអស់នេះ ត្រូវបានគេរកឃើញថា វាងាយនឹងកើតឡើងនៅពេលព្រឹកព្រលឹម ព្រោះនៅពេលព្រឹកសម្ពាធលើសរសៃឈាមកើនឡើងខ្ពស់  ដែលជាហេតុ អាចបណ្តាលឱ្យខូចសរសៃឈាមនិងហូរឈាម។ ជាមួយគ្នានេះ វាក៏បណ្ដាលឲ្យមានការផ្លាស់ប្តូរសម្ពាធលើសរសៃឈាម ធ្វើឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅកាន់បេះដូង ខួរក្បាល និងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។ ខាង​ក្រោម​នេះ​ជា​រឿង​៤ ​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ចន្លោះម៉ោង ​៦-១០​ព្រឹកបន្ទាប់ពីភ្ញាក់ពីដំណេក ​៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTTtU83z1teql69-UZKrOFEtubgMA5Ghme9Yx8d5x4KrK5I2FaAG_2qVcTUWGoaTy0FyIc-3Hiu6hcq2QAp95uZJORutsW0YpWtut003V-OVxEJJUlRapt8oB-tPRjkArIvOOUpe4nn19ojbP4wizXcuDfA_qwMsNFh_GsnrD-xcEsq7BEKPyV2vRKyw/s300/images%20(51).jpg

  •      ការប្រែប្រួល​អារម្មណ៍

អារម្មណ៍ក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផងដែរ  ដោយការផ្លាស់ប្តូរអារម្មណ៍ងាយនឹងបង្កជាហេតុគ្រោះថ្នាក់ច្រើនចំពោះសុខភាពបេះដូង និងធ្វើឲ្យមានការប៉ះពាល់ដល់សម្ពាធឈាម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnrC4xDbbALtpuTZGsN7PJR44M-KFu9ZgwpffRQt0tYyuyhbffHTer0afIunLNJRvQwqydNnCJFCAR2HPuQEZkNYpnipzOZnItejo27OYZvcffHrDxuFH1T7Twj4QKRFeuddeo5lMYFuUMotjWO-GHXgVjqk2Ts1DgdNjk2sGkGqVqdZzQF1Y18p05jA/s1200/woman-sitting-in-bed-coffee.jpg

  • ភ្ញាក់ពីដំណេកភ្លាមៗ

ការក្រោកពីដំណេកភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង គឺជាទង្វើដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់សុខភាពរបស់អ្នក។ ដោយការធ្វើបែបនេះ វានឹងធ្វើឱ្យរាងកាយផ្លាស់ប្តូរខុសប្រក្រតី ជាពិសេសសម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃពីមុនមក ជាពិសេសធ្វើឲ្យសរសៃឈាមងាយរងគ្រោះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpKWRxluqH_5JL6h-5NJipLsfh18auB3HvcsuI2bhzQo_lROkRFnoKPHHg_JwUJH0EyT6a5Z04JtVQm7OtJXNvfArHo8OH2eBqoYVJSvxPEBLz5lzq8R8aFY40sGsRceURYo7hhaICYdY2Uh6xuXefgyyN6Bz5DYMrRuDnILMcwC3BVjJfTkB_5MR2yQ/s1000/sleep+disorder.jpg

  • ទទួលទានអាហារច្រើន

អាហារ​ពេលព្រឹក​ មាន​តួនាទីយ៉ាង​សំខាន់​​សម្រាប់​សុខភាព ប៉ុន្តែ​ការ​ញ៉ាំ​ច្រើន​ពេក និងការ​ញ៉ាំ​​ដោយមិនបាន​គ្រប់គ្រងរបបអាហារនោះ ​​គឺជា​សកម្មភាព​ដ៏គ្រោះថ្នាក់​មួយចំពោះសុខភាព ជាពិសេសធ្វើឲ្យមានការកើនឡើងនូវសម្ពាធឈាម និងខ្លាញ់ក្នុងឈាមជាដើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbUKbqIMDi01a53lqslTBDqXFAI0G0CPw5-MoxVhq3f1mQx-aXcqtPJCjc-2rsDex_CRDYROjnqlj-3pw6DHnOyypjldsqigHbAZ5d7oBSBU9J3Fac8rAxYjAvVqSxgmmWW1ZVClGd-MMALEPniWhM2jFIz3blGRzq1vwuEAhLqi89RxpZzw0n07rfOg/s640/do-you-wake-up-looking-tired-or-with-dull-skin-heres-what-your-morning-face-says-about-your-health.jpg

  •  ខ្ជិលផឹកទឹកពេលព្រឹក

គឺជាពេលវេលាដែលរាងកាយត្រូវការទឹកច្រើនបំផុតបន្ទាប់ពីភ្ញាក់ពីដំណេក ។  ដូច្នេះការទទួលទានទឹកមិនគ្រប់គ្រាន់ក្រោយពេលភ្ញាក់ពីដំណេក  វានឹងបង្កើនលទ្ធភាពនៃការកកឈាម ជាពិសេសចំពោះអ្នកដែលមានសម្ពាធឈាមខ្ពស់៕

 

Advertisement