Connect with us

បច្ចេកវិទ្យា

Xiaomi បញ្ចេញមនុស្សយន្ត មានផ្លូវអារម្មណ៍សឹងដូចមនុស្សពិតប្រាកដ

ស្ងាត់ៗ Xiaomi បានបញ្ចេញរ៉ូបូតថ្មីមួយទៀតដែលមានរាងដូចជាមនុស្សមិនតែប៉ុណ្ណោះវាមានអាម្មណ៍ក៏ដូចជាញាណមួយចំនួនស្រដៀងជាមួយនឹងមនុស្សយើងផងដែរ។
រ៉ូបូតរបស់ Xiaomi មួយនេះមានរូបរាងដូចមនុស្សយើងដែរហើយវាមានឈ្មោះថា CyberOne ដោយវាមានកម្ពស់ 1.77ម៉ែត្រ មានទម្ងន់ 52គីឡូក្រាមនិងមានឈ្មោះក្រៅហៅថា Metal Bro លើសពីនេះទៅទៀតវាក៏មានតារានិករផ្ទាល់ខ្លួនផងដែរគឺ Leo ។
Xiaomi debuts CyberOne ahead of Tesla's AI Day
CyberOne គឺជារ៉ូបូតទី2ក្នុងឆ្នាំ2022 បន្ទាប់ពី CyberDog របស់ Xiaomi ដែលមានដើមកំណើតចេញពី Xiaomi Robotics Lab តាំងពីឆ្នាំ2021។ ក្នុងនោះផងដែរយើងឃើញថា ផ្ទៃមុខនៃរ៉ូបូត CyberOne គឺស្រោបទៅដោយកញ្ចក់កោង OLED ហើយវាអាចមានសមត្ថភាពក្នុងការមើលឃើញពីពិភពលោកខាងក្រៅចេញជា3D ថែមទៀតផង។Xiaomi's CyberOne is a humanoid robot with a weird walk | Mashable
លើសពីនេះទៅទៀត TechCrunch បានឱ្យដឹងថា CyberOne បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា self-developed MiAI environment ដែលអាចសម្គាល់អត្ថន័យផ្សេងៗនៅក្នុងមជ្ឍដ្ឋានជុំវិញជាមួយបច្ចេកវិទ្យា MiAI Vocal emotional identification ហើយបច្ចេកវិទ្យា2នេះបញ្ចូលគ្នាគឺអាចធ្វើឱ្យវាសម្គាល់សំឡេង85ប្រភេទផ្សេងៗគ្នាក្នុងមជ្ឈដ្ឋានជុំវិញ ជាពិសេសវាអាចសម្គាល់ក៏ដូចជាបែងចែកអាម្មណ៍ជា45ប្រភេទផ្សេងៗតាមរយៈការបញ្ចេញសំឡេងរបស់មនុស្សផងដែរ។Xiaomi CyberOne, a robot as a friend-breakinglatest.news-Breaking Latest News
គួរបញ្ជាក់ផងដែរថា CyberOne មានសមត្ថភាពក្នុងការដឹងពីភាពសប្បាយរីករាយរបស់មនុស្ស ហើយថែមទាំងអាចជួយឱ្យអ្នកប្រើប្រាស់មានអារម្មណ៍សប្បាយរីករាយនៅពេលដែលពួកគេពិបាកចិត្តផងដែរ៕
ប្រភព: Tech Churn

Advertisement