Connect with us

ព័ត៌មានកីឡា

ភ្ញាក់ផ្អើល! FIFA ពន្លឿនថ្ងៃ​ចាប់​ផ្ដើម​ការ​ប្រកួត​ World Cup 2022

កាលពីពេលថ្មីៗនេះ FIFA ​ បាន​ធ្វើ​ការ​សម្រេច​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃនេះ​ ក្នុង​ការ​​ចាប់​ផ្ដើម​ការ​ប្រកួត​ World Cup 2022 នៅ​ប្រទេស​កាតា​ មុន​មួយ​ថ្ងៃ​ មុន​ផែនការ​ដែល​បាន​កំណត់​។

​ តាមពិតទៅ World Cup 2022 នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ក្នុង​ជំនួប​បើក​ឆាក​ដំបូង​គឺ​ ពូល​ A រវាង​ក្រុម​ជម្រើសជាតិ​សេណេហ្គាល់​នឹង​ក្រុម​ជម្រើសជាតិ​ហុល្លង់​ នៅ​ម៉ោង​៥ល្ងាច​ (ម៉ោង​កម្ពុជា​) រី​ឯ​ជំនួប​ក្រុម​ម្ចាស់​ផ្ទះ​កាតា​ នឹង​ត្រូវ​តទល់នឹង​អេក្វាឌ័រ​ នៅ​ថ្ងៃ​ដដែល​នេះ​ប៉ុន្តែ​នៅ​ម៉ោង​១១​យប់​ (ម៉ោង​កម្ពុជា​) ឯណោះ​។

បើតាមទម្លាប់ World Cup ម្ចាស់ផ្ទះតែងតែ​ត្រូវប្រកួតដំបូង ដូច្នេះក៏​បាន​ដាក់​សំណើ​ស្នើ​សុំ​ FIFA ដោយ​ជំនួប​រវាង​ ក្រុម​ម្ចាស់​ផ្ទះ​កាតា​នឹង​ក្រុម​ជម្រើសជាតិ​អេក្វាឌ័រ​ជា​ជំនួប​បើក​ឆាក​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ មុន​មួយ​ថ្ងៃ​នៃ​ផែនការ​​៕FIFA World Cup 2022 Schedule: Fixtures, Match Dates Stadiums And Complete  Schedule

ប្រភព: FIFA

Advertisement