Connect with us

បច្ចេកវិទ្យា

២ក្រុមហ៊ុនធំៗ ត្រៀមបញ្ចេញទូរសព្ទអេក្រង់បាន ប្រជែងជាមួយ Samsung

កាលពីឆ្នាំ ២០១៩ ទូរស័ព្ទម៉ូឌែលដែលអាចបត់បាន ត្រូវបានបញ្ចេញជាផ្លូវការ ដោយក្រុមហ៊ុនទូរស័ព្ទធំៗចំនួន៣ គឺ Samsung, Huawei និង Motorola។

សម្រាប់នៅចុងឆ្នាំ ២០២២នេះវិញ មិនមានវត្តមាន Huawei  នោះទេ ពោលគឺនៅសល់តែ Samsung ,Motorola និងជំនួសមកវិញដោយ Google Pixel។Samsung Galaxy Z Fold 4 and Z Flip 4 pre-order customers get NFTs -  SamMobileនៅក្នុងនោះផងដែរ Samsung បានបញ្ចេញដល់ទៅ២ម៉ូឌែលឯណោះ រួមមាន Samsung Galaxy Z Fold 4 និង Galaxy Z Flip 4។ ដោយឡែក Motorola វិញបញ្ចេញតែមួយម៉ូឌែលប៉ុណ្ណោះគឹ 2022 Motorola Razr។ ស្របពេលដែល Google ត្រៀមបោះជំហានដំបូងនៅក្នុងទីផ្សារទូរស័ព្ទដែលអាចបត់បាន ដោយបញ្ចេញតែមួយម៉ូឌែលដូចគ្នា គឺ Google Pixel Fold ឬ Pixel Notepad។Motorola Razr 2022 price in China

សម្រាប់ប្រភេទដែលអាចបត់បានទាំងនេះ ត្រូវបានគេព្យាករថានឹងអាចដណ្តើមទីផ្សារ ទូរសព័្ទ Android ល្អជាងគេបំផុតនៅក្នុងឆ្នាំ ២០២៣​ខាងមុខផងដែរ៕Google reportedly further postpones foldable Pixel phone - GSMArena.com news

Advertisement