Connect with us

បច្ចេកវិទ្យា

យីហោឡានអគ្គិសនីចិនមួយបំពាក់បច្ចេកវិទ្យាថ្មី ត្រៀមបំបាក់ Tesla

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Xpeng Motor ដែលជាយីហោឡានចិនកំពុងល្បីខ្លាំង បានបង្ហាញពីបច្ចេកវិទ្យាថ្មីដែលបានបំពាក់លើរថយន្តអគ្គិសនីរបស់ខ្លួនគឺ Xpeng G9 ខ្នាត SUV ៧កៅអី មុនពេលចេញលក់ជាផ្លូវការនៅខែកញ្ញា។XPeng G9 gets nearly 23,000 orders in first 24 hours - ArenaEV news

ក្នុងចំណោមបច្ចេកវិទ្យាទំនើបៗទាំងអស់នោះ មានចំណុចពិសេសមួយដែលទាក់ទាញចំណាប់អារម្មណ៍ មនុស្សជាច្រើន គឺទៅលើផ្នែកបច្ចេកវិទ្យាសាកថ្មតែ ៥នាទីនោះទេ អាចរត់ចម្ងាយបានដល់ ២០០គីឡូម៉ែត្រ ដោយប្រើជាមួយនឹងឆ្នាំងសាកកម្លាំង ៤៨០គីឡូវ៉ាត់។This is the interior of the XPeng G9, the electric SUV that will bring down  the Chinese car concept | EVspias

មិនត្រឹមតែប៉ុណ្ណោះ Xpeng G9 មានសមត្ថភាពអាចបើកបរបានចម្ងាយឆ្ងាយបំផុតគឺ ៧០២គីឡូម៉ែត្រ ដូច្នេះបើយើងគិតទៅរថយន្តអគ្គិសនីនេះ អាចបញ្ចូលថ្មជាមួយឆ្នាំងសាកខាងលើ ពី ០ឡើងទៅ១០០% ចំណាយពេលមិនដល់ ២០នាទីផង៕XPeng G9 gets nearly 23,000 orders in first 24 hours - ArenaEV news

ប្រភព:  Electrek

 

Advertisement