Connect with us

បច្ចេកវិទ្យា

ញាក់តែម្តង! សេវាកម្មរបស់ Google មួយនេះ ជួយឱ្យតម្លៃសេដ្ឋកិច្ចថៃ កើនដល់៧៩ពាន់លានដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្ស Google បានសហការជាមួយនឹងរដ្ឋាភិបាលថៃ សម្រេចធ្វើការបើកសេវាកម្ម Cloud ដំបូងបំផុតនៅក្នុងប្រទេសថៃ ដើម្បីជំរុញទំនើបកម្ម និងដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសនេះ។Cloud service rivalry heats up in Thailand

Google បានប្ដេជ្ញាថានឹងផ្ដល់នូវសេវាកម្ម Cloud ដែលមានប្រសិទ្ធិភាពខ្ពស់ ដល់ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសថៃដែលកំពុងតែមានតម្រូវការ ដើម្បីពន្លឿនការផ្លាស់ប្ដូរពីអង្គភាពធម្មតាទៅជាឌីជីថល ស្របទៅតាមផែនការណ៍របស់រដ្ឋាភិបាលថៃ។ ការផ្លាស់ប្តូរផ្នែកឌីជីថល វាអាចបង្កើតតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរហូតដល់ ២.៥ ពាន់ពាន់លានបាត (៧៩.៥ ពាន់លានដុល្លារ) សម្រាប់ប្រទេសថៃនៅឆ្នាំ ២០៣០ ដែលស្មើនឹង ១៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២០។Google Cloud targets Thailand, Philippines and Vietnam growth with new leader - Channel Asia

គួរជម្រាបផងដែរថា សម្រាប់ Cloud ឬ Cloud Computing គឺជាសេវាកម្មមួយដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការរក្សាទុក និងទាញយកទិន្នន័យផ្ទាល់ខ្លួន នៅលើប្រព័ន្ធអនឡាញ៕Cloud Covered: What was new with Google Cloud in February

ប្រភព: Bangkok Post

Advertisement