ហ្វេសប៊ុក៖ នៅមួយរយៈចុងក្រោយនេះ គឺមានរឿងរ៉ាវច្រើន បានផ្ទុះឡើងរវាងលោក ហេង ឡុង នឹងលោក អ៊ឹម ជីវ៉ា បានធ្វើអោយមានការតាមដានយ៉ាងខ្លាំងអំពីសំណាក់ប្រិយមិត្ត។ ក្នុងនោះលោក អ៊ឹម ជីវ៉ា ក៏បានភ្ជាប់ឈ្មោះរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា នាពេលកន្លងមកផងដែរ ចំពោះបញ្ហាជម្លោះនោះ។ ប៉ុន្តែអ្នកនាង ចន ច័ន្ទលក្ខណា មិនដែលមានប្រតិកម្មអ្វីទាំងអស់ឆ្លើយតបទៅនឹងលោក អ៊ឹម ជីវ៉ា។
ប៉ុន្តែស្រាប់តែពេលនេះ អ្នកនាង បានបង្ហោះនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុកថា “សំរាប់ខ្ញុំ ខ្ញុំមិនថ្លៃថ្នូរ មិនមានកេរ្តិ៍ឈ្មោះល្អ មិនមានតំលៃនិងហ៊ាននិយាយសាងភាពថ្លៃថ្នូរអោយអ្នកសិល្បៈទេ ដូច្នេះខ្ញុំនិងដើរចេញអោយផុតពីពិភពសិល្បៈនេះដើម្បីកុំអោយអ្នកសិល្បៈត្រូវគេមើលងាយមើលថោកដោយសារខ្ញុំ ។
ខ្ញុំបានប្រកាសឈប់ពីការងារសិល្បៈរយះពេលជាង2 ឆ្នាំហើយ នៅសល់រូបភាពសម្តែងកាលពី2ឆ្នាំមុនដែលមិនទាន់បានបញ្ចាំង និង ផ្សាយ ហើយ រាល់ថ្ងៃនេះខ្ញុំនៅតែធ្វើការងារតាមតួនាទីនិងមុខងាររបស់ខ្ញុំទេ ចប់តួនាទីគឺខ្ញុំនិងលែងមានឈ្មោះជាអ្នកសិល្បៈទៀតឡើយ។
បញ្ជាក់ : ខ្ញុំមិនថ្លៃថ្នូរទេ តែក៏មិនដែលយកប្តីគេដែរ ទោះខ្ញុំមានឈ្មោះជាស្រីអាក្រក់ ថោកទាបក៏ដោយក៏អត់ដែលធ្វើអោយមនុស្សស្រីដូចគ្នាមកស្រែកយំដោយភាពឈឺចាប់ក្នុងការបាត់បង់ប្តី សូម្បីម្តង”៕
